បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ បិទវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីជួរមុខនៃគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ត្បូងឃ្មុំ ៖ ពិធីបិទវគ្គបណ្ដុះ បណ្ដាលពង្រឹង សមត្ថភាពមន្ត្រីជួរមុខ នៃគណៈកម្មាធិការ និងលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ក្នុងគោលដៅដើម្បី ពង្រឹងប្រសិទ្ធភាព ការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

នៅតាមបណ្ដាលថ្នាក់ នៃរចនាសម្ព័ន្ធ របស់គណៈ កម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួយ ដូរមនុស្ស នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ខៀវ ចាន់រ៉ា អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញ ដូរមនុស្ស និងលោកជំទាវ ឡេង សុខា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត  ។

លោកជំទាវ ឡេង សុខា បានគូសបញ្ចាក់ថា ៖ បញ្ហាអំពើជួញ ដូរមនុស្ស នៅកម្ពុជា ក៏ដូចជានៅ ខេត្តត្បូងឃ្មុំ មានច្រើនរូបភាព ដូចជាមួយប្រជាពលរដ្ឋ ជាពិសេស កុមារមួយចំនួន ត្រូវគេបោកបញ្ឆោតដោយ អ្នកជិតខាង ជាសាច់ញាតិ មិត្តភក្ដិបងប្អូន ឫឪពុកម្ដាយក៏មាន ។ ពួកគេត្រូវបាន គេកុហក់ ថានាំទៅរកការងារ ធ្វើជាអ្នកបំរើ តាមផ្ទះ បំរើតាម ភោជនីដ្ឋាន ឫក៏ថានាំទៅធើ្វ ការរោងកច្រ ការរៀបចំ អពាហ៍ពិពាហ៍ ក្លែងក្លាយ ការសុំធ្វើ ជាកូនចិញ្ចឹម និងរូបភាពលក់កូន ដើម្បីដោះបំណុល ។ ល ។

លោកជំទាវ បានបន្តទៀតថា ៖ មូលហេតុទាំងនេះ  គឺបណ្ដាលមកពី បញ្ហាដូចជា អំពើហិង្សា ក្នុងគ្រួសារ ការធ្វើបាបដោយ ឪពុក ឬម្ដាយចុង ឪពុកម្ដាយបង្កើត ឪពុកម្ដាយចិញ្ចឹម អាណាព្យាបាលដែល ញៀនគ្រឿង ស្រវឹង ញៀនល្បែង ស៊ីសង ឬដោយកង្វះ ព័ត៌មានក៏ជាមូលហេតុ ធ្វើឲ្យមានជួញ ដូរមនុស្សផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ខៀវ ចាន់រ៉ា មានប្រសាសន៍ថា៖ វគ្គបណ្ដុះបណ្ដាលនេះ  គឺដើម្បីពង្រឹង ការយល់ដឹង របស់ថ្នាក់ដឹកនាំ គណៈ កម្មាធិការ និងលេខាធិការដ្ឋាន ថ្នាក់ក្រោមជាតិ អំពីស្ថានភាព នៃអំពើ ជួញដូរមនុស្ស និងពង្រឹង សកម្មដឹកនាំ ឆ្លើយតបទៅ នឹងអំពើជួញដូរ មនុស្សនៅគ្របថ្នាក់ ប្រមូលព័ត៌មាន និងធាតុផ្សំដើម្បី ចូលរួមសម្រាប់ការ ផ្ដួចផ្ដើមគំនិតបង្កើត យុទ្ធសាស្រ្តជាតិ បង្ការទប់ស្កាត់ អំពើជួញ ដូរមនុស្ស ដោយវិធីផ្លាស់ ប្ដូរឥរិយាបទ ក្នុងការប្រាស្រ័យ ទាក់ទង ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ បន្តទៀតថា ៖ ការអនុវត្ត យុទ្ធសាស្ត្រ ឆ្លើយតប ទៅនឹងការ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ពិសេសលើស្រ្តី និងកុមារ គឺផ្អែកតាម ផែនការ យុទ្ធសាស្រ្ត និងសេចក្ដីណែនាំរបស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញ ដូរមនុស្ស និងការណែនាំ របស់ក្រសួងមហាផ្ទៃ ដោយអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព ដើម្បីលើកកម្ពស់ និងជំរុញចលនា ការពារសន្តិសុខ សណ្ដប់ធ្នាប់ សារធារណៈ នៅគ្រប់ពេលវេលា និងគ្រប់ច្រកល្ហក នៅទូទាំង ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ខៀវ ចាន់រ៉ា បានផ្ដាំផ្ញើ សមាជិក សមាជិការ នៃគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំង អំពើជួញដូរ មនុស្សក្រុងការងារ ដែលពាក់ព័ន្ធ និងទទួលបាន ចំណេះដឹង បទពិសោធន៍ថ្មីៗ បន្ថែមក្នុង វគ្គបណ្ដុះបណ្ដាលនេះ ដើម្បីបង្កើន យកចិត្តទុកដាក់ខ្ពស់ ក្នុងការបូលរួមគ្រប់ សកម្មភាព បង្ការទប់ស្កាត ហើយត្រូវចាត់ ការងាររួម របស់ខេត្ត មានសារៈសំខាន់ ដូចជាការការងារជំនាញ នៅក្នុងអង្គភាព ស្ថាប័ន ដែលមិនអាច ខ្វះបានឡើយ ។

ម្យ៉ាងទៀត សិក្ខាកាម ទាំងអស់ ត្រូវយកចិត្តទុក្ខ ដាក់អោយអស់ ពីកម្លាំងកាយ ចិត្តក្នុងការ ក្រេបជញ្ជក់ យកចំណេះដឹង ធ្វើបន្ថើមពី គ្រូបង្គោលនាពេល ២ថ្ងៃនេះ ដើម្បីគុណ ប្រយោជន៍ ក្នុងកិច្ចសហការនៅក្នុង គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំង អំពើជួញដូរ មនុស្ស និងសមត្ថកិច្ច កន្លងមក បានអន្តរគមន៍ ឆ្លើយតប យ៉ាងទាន់ពេលវេលា និងទទួលបាន លទ្ធផល ល្អប្រសើរ ក្នុងការទបស្កាត់ការ បង្កា្រប អំពើជួញដូរ មនុស្សពិសេស លើស្រ្តី និងកុមារ នៅក្នុងខេត្តត្បូងឃ្មុំ ផងដែរ  ៕