បណ្តាញសង្គម

សិប្បកម្មផលិតខ្សែក្រវ៉ាត់ឈើ ធ្វើឲ្យជីវភាពគ្រួសារលោកពូ ម៉ៅ ជីមន ល្អប្រសើរជាងមុន

 ត្បូងឃ្មុំ៖ បច្ចុប្បន្ន អតិថិជនទាំងក្នុង និងក្រៅប្រទេស រឹតតែមានការ គាំទ្រប្រខ្សែក្រវ៉ាត់ ធ្វើអំពីឈើពិតៗ ដែលមានលក្ខណៈ ប្រកបដោយ ទេពកោសល មានតម្លៃ សមរម្យ ថែមទាំងមាន គុណភាពមិនចាញ់ខ្សែ ក្រវ៉ាត់ ដែលនាំចូល ពីបរទេសឡើយ ។

សិប្បកម្មធ្វើខ្សែ ក្រវ៉ាត់កូនខ្មែរ មួយនេះ មានទីតាំង ជាប់ព្រំប្រទល់ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ហើយស្ថិត ក្នុងភូមិពានា ឃុំអំពិលក្រៅ ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវេង ។ លោក ម៉ៅ ជីមន ជាមេជាងបាន ឲ្យដឹងថា ខ្សែក្រវ៉ាត់ច្នៃ ធ្វើអំពីឈើពិតៗ ដូចជាឈើ នាងនួន ធ្នង់ ក្រញូង និងដើមត្នោត ទៀតផងដែរ ។ល។

មុននឹងផលិត ចេញបាន ជាខ្សែក្រវ៉ាត់ពោលគឺ មានរហូតដល់ ១១ដំនាក់កាល ឯណោះ រាប់ទាំង ការពុះច្រៀក និងបាញ់ថ្នាំ សម្រេច ហើយខ្សែក្រវ៉ាត់ ១ខ្សែ ត្រូវប្រើឈើជាង ២គីឡូក្រាម ។ ចំពោះការឆ្លាក់ ក្បាលខ្សែ ក្រវ៉ាត់ មានរូបសត្វ គ្រប់ប្រភេទ ជាអក្សរ ក៏បានដែរ តម្រូវទៅតាមចិត្ត អ្នកប្រើប្រាស់ ហើយតួខ្សែ អាចជាលាត រលោង មានក្បាច់ផ្កា ភ្ញីផ្សេងៗ ជាច្រើនមុខ បច្ចុប្បន្ន គេនិយមប្រើ ខ្សែក្រវ់ាត់ក្បាល មានរូបនាគ និងរូបអង្គរវត្ត ហើយតួខ្សែ មានរំលេច ក្បាច់ស្រការនាគ ក្រឡាហូល ផ្កាដូង និងស្រការក្រពើ ។

ក្នុង១ថ្ងៃ សិប្បកម្មអាច ផលិតចេញ បានចំនួន ១២ខ្សែ ព្រោះកូនជាង ក៏មានចំនួន ១២នាក់ដែរ ធ្វើរាល់ថ្ងៃ ហើយទីផ្សារ មានអតិថិជន មកកម្មង់ធ្វើដោយផ្ទាល់ ច្រើនជាងគេ មកពីទី ក្រុងភ្នំពេញ និងតាមបណ្តា ខេត្តផ្សេងៗ នៅទូទាំងប្រទេស ហើយក៏មាន គេកម្មង់យកទៅ លក់នៅក្រៅប្រទេស ដូចជាប្រទេសចិន កូរ៉េ បារាំង និងសហរដ្ឋ អាមេរិចផងដែរ ។

ចំពោះតម្លៃ ទៅតាមប្រភេទខ្សែ ខ្សែលាត គ្មានក្បាច់ ២០ដុល្លារ មានក្បាច់ ៤០ដុល្លារ ឈើខ្លួនឯង បើទិញខ្សែលាត ១ខ្សែ តម្លៃ៥០ដុល្លារ និងខ្សែមានក្បាច់ ៧០ដុល្លារ ។ លោក ជីមន បានឲ្យដឹងទៀតថា ចំពោះកូនជាង ជាកូនចៅអ្នក ភូមិនេះតែម្តង  ពួកគេទទួលប្រាក់ខែ ក្នុង១ខែ ចាប់ពីជាង១០០ ទៅជាង២០០ដុល្លារ ទៅតាមជំនាញ ។

ចាប់តាំងពីគាត់ បើកសិប្បកម្ម ធ្វើខ្សែក្រវ៉ាត់ មានរយៈពេល ៣ឆ្នាំ មកហើយ ឃើញថា គាត់មានជីវភាព ប្រសើរជាងមុនច្រើន ទាំងការចាយវាយ រហូតដល់គាត់ មានលទ្ធភាពទិញ រថយន្តប្រើប្រាស់ជាលក្ខណៈ គ្រួសារបានទៀតផង ដូចគ្នានេះដែរ កូនជាងគេ ក៏មានលទ្ធភាពទិញ ម៉ូតូបានជិះគ្រប់ៗ គ្នាផងដែរ ។ ហើយគាត់ បានបង្កើត មូលនិធិខ្សែ ក្រវ៉ាត់កូនខ្មែរ ដោយគាត់ បានដកយកប្រាក់ក្នុងខ្សែក្រវ៉ាត់ ១ខ្សែ ចំនួន ១០០០រៀល មកបញ្ចូល ក្នុងមូលនិធិ ដើម្បីទុកសម្រាប់ ជួយដល់គ្រួសារ ទីទល់ក្រ នេះជាការរួមចំណែក ដល់ការអភិវឌ្ឍ សង្គមជាតិ យើងឲ្យបានប្រសើរ ឡើងផងដែរ ។

លោក ហៀក ហុន មេភូមិពានា បានឲ្យដឹងដែរថា លោកមានការគាំទ្រ យ៉ាងពេញទំហឹង ព្រោះ សិប្បកម្មនេះវាបានផ្តល់ នូវការងារដ៏សមស្រប ដល់កូនចៅ អ្នកភូមិឲ្យមាន ការងារធ្វើអាច ទប់ស្កាត់បានមួយចំណែក នូវការធ្វើចំណាកស្រុក មានសមត្ថភាព ក្នុងការរកប្រាក់ សម្រាប់ចិញ្ចឹមខ្លួន និងគ្រួសារ បានគួរឲ្យមោទនៈ ៕