បណ្តាញសង្គម

ស្ត្រីគ.ម្នាក់ត្រូវគេដឹក តាមរថយន្តយកមកទំលាក់ចោល នៅសាលាខេត្តត្បូងឃ្មុំថ្មី

ត្បូងឃ្មុំ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ គេបានប្រទះ ឃើញស្ត្រីគ. ម្នាក់អាយុ ១៩ឆ្នាំ ត្រូវគេដឹក តាមរថយន្ត មកទំលាក់ចោល នៅចំណុច សាលាខេត្តត្បូងឃ្មុំថ្មី ។

លោក អនុសេនីយ៍ ឯក ស៊ាន ម៉េងស៊ា អធិការស្តីទី ស្រុកតំបែរ បានឲ្យដឹងថា ក្មេងស្រីគ . នេះ យើងមិនបានស្គាល់ អត្តសញ្ញាណ ច្បាស់លាស់ទេ នាងមានកាបូប ស្ពាយដាក់សំលៀក បំពាក់មួយ នៅក្នុងការ បូបមានខោ អាវ និងថវិកាជាង ១០ម៉ឺនរៀល និងមានកូនសៀវភៅ ណែនាំ ការរំលូតកូន មួយក្បាល់ផងដែរ ។

បច្ចុប្បន្ន ស្ត្រីគ.ម្នាក់នេះ ត្រូវសមត្ថកិច្ច យកទៅផ្ញើទុក នៅផ្ទះបងស្រី សួន ស្រីពៅ នៅក្នុងសាលា ខេត្តត្បូងឃ្មុំថ្មី រង់ចាំទូរទស្សន៍ ហង្សមាស ផ្សាយផ្តល់ដំណឹង នៅថ្ងៃច័ន្ទទី១៩ ខែតុលា ឆ្នាំ២០១៥នេះ បើបងប្អូនសាច់ញាត្តិ ក្រុមគ្រួសារ បានឃើញ សូមទំនាក់ទំនង មកកាន់ទូរស័ព្ទលេខ ០៩៧ ៦៣ ៩៣ ២៣៣ យើងនឹងប្រគល់ ទៅឲ្យក្រុមគ្រួសារវិញ ៕