បណ្តាញសង្គម

ប្រជាពលរដ្ឋភូមិថ្នល់ថ្មី សុំឲ្យអាជ្ញាធរក្រុងសួង ចាត់វិធានការទៅលើ បុគ្គលដែលបានរំលោភយកដីបញ្ចុះសាកសពរបស់ភូមិធ្វើជាកម្មសិទ្ធ មកដាក់ជាសម្បត្តិរួមវិញ

ត្បូងឃ្មុំ៖ នៅរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ប្រជាពលរដ្ឋ បាននាំគ្នាតវ៉ា ដីទំនាស់ទំហំ ៤ ហិចតា ៨២អា ចំណុចទួល ត្រពាំងស្វាយ ស្ថិតភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ជាដីសម្រាប់ ទុកបញ្ចុះសាកសព របស់អ្នក ភូមិថ្នល់ថ្មី តាំងពីកេរ្តិ៍ ដូនតាមក ស្រាប់តែបច្ចុប្បន្ននេះ មានមនុស្ស ៣នាក់ បានទៅរំលោភហែក យកមកធ្វើជាកម្មសិទ្ធិ ដោយមានការ ត្រូវរ៉ូវជាមួយ អាជ្ញាធរ ពុះដីនេះយក ចំនួន៣០% ចែកគ្នា ហើយទុកឲ្យ ប្រជាពលរដ្ឋ តែ៧០% ឥលូវនេះប្រជាពលរដ្ឋ មិនទទួលយក ។ ប្រជាពលរដ្ឋ ភូមិថ្នល់ថ្មី បានឲ្យដឹងថា ដិទីទួលកប់ខ្មោចនេះ គឺប្រជាពលរដ្ឋ កាន់កាប់តាំងពី សម័យសង្គមរាស្ត្រ និយមមកម្លេះ រហូតមកដល់ សម័យតេជោ ហ៊ុន សែន ទើបមានមនុស្សចំនួន ៣នាក់ រួមមានៈ ១-ឈ្មោះ អ៊ីម អោក .២-ឌឹម ប្រុស និងទី៣-ឈាង ឈឿន អ្នកទាំង ៣នាក់ រស់នៅ ភុមិថ្នល់ថ្មី សង្កាត់ វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ជាមួយគ្នា ។

បានទៅសុំដី ខាងលើ ពីចាស់ទុំក្នុងស្រុក ដើម្បីអាស្រ័យផល ដាំបន្លែ ស្ពៃ ត្រគួន ត្រសក់ នៅលើដីនោះ ហើយក្រោយមកបាន ទៅឃុបឃិត ជាមួយអាជ្ញាធរដែនដី យកដីនោះធ្វើ ជាកម្មសិទ្ធិផ្ទាល់ ខ្លួនទៅវិញ ។ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ឈ្មោះ ឈាង ឈឿន បានយកគ្រឿងចក្រ ទៅឈូសឆាយ ដីទីទួលលំនៅដ្ឋាន របស់ថ្នូរសាកសព ចំនួន៨ សាកសពរុញទំលាក់ ចោលទៅទឹកត្រពាំងបាត់ ដើម្បីដឹកដីថ្មី យកចាក់លុបពីលើ បំបាត់ភស្តុតាង ដោយមានការ ឯកភាព ជាមួយលោក ចាប់ ដុំ ជាមេភូមិថ្នល់ថ្មី បានចេញជាបង្កាន់ដៃ បង្កាន់ដៃ សិទ្ធិកាន់កាប់ដី ត្រពាំងទៅវិញ ។

ប្រជាពលរដ្ឋ បានបញ្ជាក់ ឲ្យដឹងទៀតថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ស្រាប់តែឈ្មោះ អ៊ីម អោក បានយកត្រាក់ទ័រ ទៅភ្ជួរដី រំលោភយកដីថ្មី មួយកន្លែងផ្សេងទៀត ថែមទាំងកាប់ ដើមឈើ តូច ធំ នៅទីនោះ មានដីទំហំ ៥០ម៉ែត្រ គុណ ១០០ម៉ែត្រ បន្លែមទៀត ។

ប្រជាពលរដ្ឋ សំណូមពរ សូមឲ្យអាជ្ញាធរ ក្រុងសួង អាជ្ញាធរ ខេត្តត្បូងឃ្មុំ មេត្តាជួយ ដោះស្រាយ យកដីទួលកប់ខ្មោច ចំណុចខាងលើ មកដាក់ជាសម្បត្តិ រួមរបស់ភុមិវិញ ។ លោក ជា ណារ៉ុន អភិបាលរង ក្រុងសួង បានអះអាងថា ដីទំនាស់នោះ មានទំហំ ៤ហិចតា ១៩អា ទេ ហើយអ្នកកាន់កាប់ មានចំនួន ៣គ្រួសារ លើផ្ទែដីជាង ២ហិចតា ក្រុងបានដោះស្រាយ យកដី ១ហិចតា ៣អា មកដាក់ជាដី រួមវិញ សរុបដីបញ្ចុះសាកសពមានជាង៣ហិចតា ។ តែប្រជាពលរដ្ឋនៅតែមិនទទួលស្គាល់តាមកា រដោះស្រាយរបស់កណៈកម្មាការ ដូច្នេះប្រជាពលរដ្ឋទេជាអ្នកខាតនោះ បើមិនព្រមអ្នក៣គ្រួសារ នៅតែអាស្រ័យ ផលលើដីជាង ២ហិចតា ដដែល ហើយផ្ទៃដី សម្រាប់បញ្ចុះ សាកសព មាន ២ហិចតា ប្រជាពលរដ្ឋ អាចយកសាកសព ទៅបញ្ចុះនៅទីនោះបាន ។

ចំណែលថា លោក អ៊ីម អោក យកត្រាក់ទ័រ ទៅឈូសឆាយ លើដីថ្មីនោះ មិនមែនទេ គឺលើដីរបស់ ឈាង ឈឿន ទេដែលគាត់ ធ្វើមិនអស់ ក៏ឲ្យទៅ លោក អ៊ីម អោក ធ្វើលើដីគាត់ទៅ ៕ 

ដកស្រង់ពី៖ដើមអម្ពិល