បណ្តាញសង្គម

អង្គកឋិនទាន របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ទៅកាន់ វត្តបុញ្ញក្ខេត្តារាម (ហៅវត្តទួលទ្រាត្បូង) ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រមូលបច្ច័យបាន ២០៤.៣០០ .០០០ រៀល

 ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ព្រមទាំង ពុទ្ធបរិស័ទ បានឯកភាព ផ្ដើមធ្វើបុណ្យ កឋិនទាន ដង្ហែទៅវត្ត បុញ្ញក្ខេត្តារាម (ហៅវត្តទួលទ្រាត្បូង) ស្ថិតនៅភូមិ ទួលទ្រាត្បូង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីប្រមូលបច្ច័យ កសាងសមិទ្ធផលនានា នៅក្នុងវត្ត ដើម្បីលើកកម្ពស់ វិស័យព្រះពុទ្ធសាសនា ។ 

កឋិនទាននេះ ប្រមូលបច្ច័យ បានប្រមាណ ២០៤ .៣០០.០០០ រៀល ។ អង្គកឋិនទាន ដង្ហែទៅកាន់វត្ត ទួលទ្រាត្បូងនេះ បានកើតចេញពី សទ្ធាជ្រះថា្ល ពីពុទ្ធបរិស័ទ ជិតឆ្ងាយ ដើម្បីប្រមូលបច្ច័យ យកទៅកសាង វត្ដទួលទ្រាត្បូង ដើម្បីជួយស្ថាបនា កសាង ទីសេនាសនៈ សម្រាប់ព្រះសង្ឃ គង់ស្នាក់ អាស្រ័យសិក្សា រៀនសូត្រ និងជាការចូលរួម ចំណែកយ៉ាងសំខាន់ សម្រាប់ពង្រឹង អភិវឌ្ឃ សមត្ថភាពធនធាន ព្រះសង្ឃផង និងដើម្បី ជាចំណែកមហាកុសល សម្រាប់អត្តភាព ខ្លួនឯងផងដែរ ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបញ្ជាក់ ក្នុងឱកាសនោះថា កម្ពុជាមានការវិវឌ្ឍ រីកចម្រើន ជាបន្តបន្ទាប់ ពោលគឺបានប្រែ ក្លាយពីប្រទេស ដែលស្ងាត់ជ្រងុំ ពីប្រទេសហ៊ុមព័ទ្ធ សេដ្ឋកិច្ច មកជាប្រទេសមួយ ដែលត្រូវ បានអន្តរជាតិ ទទួលស្គាល់ជាថ្មី ទាំងកត្តាសេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឍ បូករួមនឹង វិស័យផ្សេងៗ ជាច្រើនទៀត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីការ បោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា ។

ឯកឧត្តម បន្តទៀតថា៖ បើទោះបី ភាពរីកចម្រើន របស់កម្ពុជានា ពេលបច្ចុប្បន្ន មិនទាន់អាចបំពេញ ចិត្តពលរដ្ឋខ្មែរ គ្រប់និន្នាការ យ៉ាងណាក្តី តែភាពរីក ចម្រើននេះ វាពិតជាបាន និងកំពុងធ្វើឲ្យ ទាំងអ្នកនយោបាយ និងប្រជាពលរដ្ឋ គ្រប់និន្នាការអាចរស់ ដោយមានសេចក្តី សុខទាំងអស់គ្នា គ្រាន់តែអ្នកខ្លះ មានសេចក្តី សុខតិចតួច និងខ្លះទៀត មានសេចក្តី សុខច្រើនបរិបូរណ៍ តែប៉ុណ្ណោះ ៕