បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលច្បាប់ និងគោលនយោបាយពាក់ព័ន្ធ នឹងវិស័យដីធ្លី ដល់ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ

 ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី បើកវគ្គបណ្ដុះ បណ្ដាលច្បាប់ និងគោលនយោបាយ ពាក់ព័ន្ធ នឹងវិស័យដីធ្លី ដល់ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ក្នុងខេត្តត្បូងឃ្មុំ

ក្រោមអធិបតី ភាពឯកឧត្តម ឆាន សុផាន់ រដ្ឋលេខាធិការ ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួម ឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម សមាជិកក្រុម ប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិក សមាជិការ ក្រុមប្រឹក្សាក្រុង ស្រុកទូទាំងខេត្តត្បូងឃ្មុំ ជាច្រើនរូបទៀត ។

ឯកឧត្តម ឡាន់ ឆន មានប្រសាសន៍ថា ៖ ក្រុមប្រឹក្សា មានតួនាទីជួយ សម្របសម្រួល ដោះស្រាយវិវាទ ដោយផ្អែកតាម លក្ខណៈអាច ទទួលយកបាន ទាំងសងខាង ក្រុមប្រឹក្សាមិន អាចធ្វើសេចក្ដី សម្រេច ចំពោះវិវាទ ទាំងឡាយណា ដែលមានកថានិកម្ម និងនិន្នាការដោះ ស្រាយជាក់លក្ខណៈ ណាមួយ ដែលបានកំណត់ ដោយច្បាប់ និងរាជរដ្ឋាភិបាល រឺមានការសម្រេច របស់តុលា និងវិវាទដែលគូភាគី មិនទទួលយកការ សម្របសម្រួលនោះ មកដោះស្រាយ ដូច្នេះក្រុមប្រឹក្សា ត្រូវធ្វើការពន្យល់ ណែនាំ ពីយុទ្ធថានិកម្ម នីតិវិធីយន្តការណ៍ ដោះស្រាយ ទៅតាមផ្លូវច្បាប់ និងបន្តដោះស្រាយ វិវាទជូនប្រជាពលរដ្ឋ ។

ម្យ៉ាងវិញទៀត រដ្ឋបាល ខេត្តត្បូងឃ្មុំ ត្រូវមានភារៈកិច្ច ជួបប្រាស្រ័យទាក់ទង ជាមួយក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធនានា ក្នុងខេត្តត្បូងឃ្មុំ តាមរយៈវេទិការ ផ្សាព្វផ្សាយ ពិគ្រោះយល់បល់ នៅរៀងរាល់ ក្នុងត្រីមាស៤ នៅឆ្នាំនីមួយៗ ក្នុងអាណត្តិ របស់ខ្លួន ដែលនេះគឺ ជារបៀបវិរៈ ការងារសំខាន់មួយ របស់ក្រុមប្រឹក្សា ផងដែរ ។

ឯកឧត្តម ឆាន សុផាន់ បានបញ្ជាក់ថា៖ បញ្ហាដីធ្លី គឺស្ដិតនៅមូលដ្ឋាន ដែលទាក់ទង ផ្ទាល់ទៅ និងសន្ដាប់ធ្នាប់ របៀបរៀបរយៈ និងការរស់នៅ របស់ប្រជាជន និងបានធ្វើឲ្យ កាវិវត្តន៍របស់ មូលដ្ឋាន ប្រកបដោយ និរន្តភាព និងតម្លាភាព ក្នុងន័យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រកាន់ភ្ជាប់ ទៅនិងវិមជ្ឍការ និង វិសហមជ្ឍការ ដោយឈរលើ ប្រតិភូកម្ម សិទ្ធអំណាចដល់មន្ត្រី ដែនដីនគរូបនីយកម្ម និងសំណង សូរិយោដីរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដោយស្ថិតនៅ ក្រោមការណែនាំ របស់ក្រុមប្រឹក្សា រាជធានី ខេត្ត និងការដឹកនាំផ្ទាល់ របស់គណៈអភិបាល រាជធានី ខេត្ត ។

ឯកឧត្តម បន្តទៀតថា៖ រហូតមកដល់ ពេលនេះ គោលនយោ បាយច្បាប់ និងលិខិតបទ ដ្ឋាន ជាសារវ័ន្ត ក្រោមច្បាប់សម្រាប់ ការងារដីធ្លីត្រូវ បានរាជរដ្ឋាភិបាល សម្រេច និងដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ មានដូចជា ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ, ការចុះបញ្ជីដីធ្លី មានលក្ខណៈដាច់ដោយដុំ, ការដោះស្រាយ វិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ, ការគ្រប់គ្រង់ដីរដ្ឋ, ការផ្តល់សម្បទានដី សង្គមកិច្ច, ការផ្តល់សម្បទានដី សេដ្ឋកិច្ច និងការចុះបញ្ជីដី របស់សហគមន៍ ជនជាតិដើមភាគ តិចជាដើម ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាល រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ តុលា មានគោលបំណង ឲ្យសិក្ខាកាម ទាំងអស់បានយល់ដឹង អំពីកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀត លើអចលនវត្ថុ ដែលមានចែង ក្នុងរដ្ឋប្បវេណី, យល់ដឹងអំពីភោគៈ, របៀបទទួល បានកម្មសិទ្ធិលើដីធ្លី (លទ្ធកម្ម), ភាពខុសគ្នារ វាងភោគៈ និងកម្មសិទ្ធិ, ការគ្រប់គ្រងដីរដ្ឋ សម្បទានដី មានសម្បទានដី សង្គមកិច្ច សម្បទានដី សេដ្ឋកិច្ច និងចំណេះដឹង ពាក់ព័ន្ធ នឹងវិស័យដីធ្លី ជាច្រើនទៀត ៕