បណ្តាញសង្គម

ជំនាញការិយ៉ាល័យគ្រឿងញៀនខេត្តត្បូងឃ្មុំ សហការ ជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលក្រុងសួង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 4 នាក់ដោយ មានការសង្ស័យថាជាអ្នកជួញដូរគ្រឿងញៀន

ត្បូងឃ្មុំ ៖ ជនសង្ស័យចំនួន 4 នាក់នេះ ត្រូវបានធ្វើការឃាត់ ខ្លួននៅវេលាម៉ោង 3 និង 30 នាទីរសៀល ថ្ងៃទី 02 ខែ វិច្ឆិកា ឆ្នាំ 2015 នៅក្នុង ភូមិ ជ្រៃ បិតមាស សង្កាត់ សួង ក្រុងសួង ខេត្ត ត្បូងឃ្មុំ ។

ដោយមានការដឹកនាំ ពីសំណាក់លោក ទីវ ពន់រាយ ព្រះរាជអាជ ញ្ញារងអមសាលា ដំបូងខេត្ត ត្បូងឃ្មុំ បានដឹកនាំ កំលាំទៅឡោមព័ទ្ឋ ផ្ទះមួយ របស់ឈ្មោះ អ៊ុក - ស្រីទូច ភេទស្រី អាយុ 29 ឆ្នាំ ស្ថិតក្នុងភមិ ជ្រៃ បិតមាស សង្កាត់ សួង ក្រុង សួង ខេត្ត ត្បូងឃ្មុំ ដោទទួល បានព័ត៌មាន ច្បាស់លាស់ ទើបលោកព្រះរាជអាញ្ញារង  ដឹកនាំកំលាំងចុះព័ទ្ធ លំនៅដ្ឋាននេះ ហើយឈានដល់ ការចាប់ខ្លួន ជនសង្ស័យបាន 4 នាក់រួម និង ម្សៅក្រាម ពណ៌ សរ ដែលសង្ស័យថា ជាសារធាតុញៀន ថង់ធំចំនួន 1 ថង់ ថង់កណ្ដាលចំនួន 5 ថង់ ថង់តូចចំនួន 3 ថង់ រួម និង ថ្នាំគ្រាប់ ពណ៌ផ្កាឈូក អក្សរ W Y ចំនួន 6 គ្រាប់ ជញ្ជីញអេលិចត្រូនិច ចំនួន 2 និង គ្រាប់កាំភ្លើង រ៉ូឡូ ចំនួន 14 គ្រាប់ ។

ជនសង្ស័យដែលឃាត់ ត្រូវបាន ឃាត់ខ្លួននោះ ទី 1 ឈ្មោះ អាន ស៊ីឌឿន ភេទប្រុសអាយុ 36 ឆ្នាំ ទីលំនៅភូមិ ជ្រៃ បិតមាស សង្កាត សួង ក្រុង សួង ខេត្តត្បូងឃ្មុំ ទី 2 ឈ្មោះ សែន ចិត្រាភេទ ប្រុស រស់នៅភូមិ ជ្រៃ បិតមាស សង្កាត់សួង ក្រុង សួង ទី 3 ឈ្មោះ ហាង ចិត្រា ហៅ ប៉ាវ ភេទប្រុស អាយុ 29 ឆ្នាំ រស់នៅភូមិ ជ្រៃបិតមាស សង្កាត់ សួង ក្រុង សួង ទី 4 ឈ្មោះ ទ្រី ដេវីត ភេទប្រុស អាយុ 25 ឆ្នាំ រស់នៅ ភូមិ ចំកាថ្មី ឃុំ គគី ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ។ បច្ចុប្បន្ន ជនសង្ស័យទាំ 4 នាក់រួមទាំវត្ថុតាង កំពង់ ឃាត់ខ្លួននៅអធិការដ្ឋាន  នគរបាលក្រុងសួង ដើម្បី កសាងសំនុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្តត្បូងឃ្មុំ ចាត់ការណ៍បន្ត តាមនិតិវិធីច្បាប់ ។