បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យផ្លូវ ប្រព័ន្ធលូ និងហេដ្ឋារចនាសម្ព័ន្ធ តំបន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូថ្នាក់ក្រសួង និងខេត្ត ចុះធ្វើការត្រួតពិនិត្យ ហេដ្ឋារចនាសម្ព័ន្ធ តំបន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដូចជា៖ ផ្លូវថ្នល់ ប្រព័ន្ធលូបង្ហូរទឹក មន្ទីរអង្គភាពនានាជុំវិញខេត្ត ទីតាំងអាងប្រព្រឹត្តិកម្ម ទឹកកខ្វក់ អាគារសាលាខេត្ត អាគារសកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ និងតំបន់ទីប្រជុំជន របស់ខេត្តត្បូងឃ្មុំ ដែលស្ថិតនៅចំការព្រៃម៉ៃសាក់ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ៕