បណ្តាញសង្គម

វិទ្យាល័យ ហ៊ុន សែន អូររាំងឪ ទទួលបានការផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោកថ្មី ពីលោកអធិការនគរបាលស្រុកអុររាងឪ

 ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅវិទ្យាល័យ ហ៊ុន សែន អូររាំងឪ លោកអធិការនគរបាលស្រុក បានផ្សព្វផ្សាយច្បាប់ ចរាចរផ្លូវគោកថ្មី ដល់សិស្សានុសិស្ស លោកនាយក នាយករងលោកគ្រូ អ្នកគ្រូ ដើម្បីឲ្យយល់ សារៈសំខាន់នៃច្បាប់នេះ និងការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹង ច្បាប់ចរាចរផ្លូវគោក ដែលនឹងត្រូវអនុវត្តន៍នៅដើមឆ្នាំ២០១៦ខាងមុខនេះ ។

លោក វរៈសេនីយ៍ទោ លឿង រដ្ឋា អធិការនគរបាល ស្រុកអូររាំងឪ បានមានប្រសាសន៍ថា សូមឲ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ដែលជិះម៉ូតូអត់ពន្ធ ត្រូវទៅបង់ពន្ធ នៅកន្លែងស្នាក់ការគយ ឲ្យបានគ្រប់ៗគ្នា ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ដាក់កញ្ចក់មើលក្រោយ និងដាក់ស្លាកលេខ ឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើគំរូ ដល់ប្រជាពលរដ្ឋរបស់យើង ។

ប្អូនៗសិស្សានុសិស្ស នៅពេលមករៀន និងពេលទៅផ្ទះ សូមឲ្យជិះម៉ូតូប្រកាន់ខាងស្តាំដៃ ហាមវ៉ា ហាមបណ្តេញគ្នា ហាមជិះម៉ូតូជា៣ជួរ ត្រូវជិះតែ១ជួរ ងាយស្រួលធ្វើចរាចរតាមដងផ្លូវ សាធារណៈ ។ ហាមដល់សិស្សនុសិស្សទាំងអស់ ជិះម៉ូតូប្រើល្បឿនលឿន ជិះម៉ូតូបង្ហោះ តាមដងផ្លូវសាធារណៈ ក្នុងសាលា និងក្រៅសាលារៀន នៅសាលាត្រូវស្តាប់បង្គាប់ លោកគ្រូ អ្នកគ្រូ មិនត្រូវប្រមាថ មើលងាយដល់ លោកគ្រូ អ្នកគ្រូឡើយ ហើយនៅផ្ទះត្រូវ ចេះជួយធ្វើការងារ ឪពុកម្តាយផងដែរ ។

លោកអធិការ ក៏បានសំណូមពរ ដល់សិស្សានុសិស្សទាំងអស់ នៅពេលមករៀន ហាមលួចលែងល្បែង ស៊ីសងក្នុងសាលា ឬក្រៅសាលា និងលួចផឹកគ្រឿងស្រវឹង ប្រើប្រាស់គ្រឿងញៀន ជាដាច់ខាត ពេលមករៀនត្រូវចេះសាមគ្គីគ្នា ចេះស្រលាញ់គ្នា នៅពេលមានទុក្ខលំបាក កើតឡើងត្រូវចេះជួយគ្នា ហាមបង្កើតបងតូចបងធំ វាយដំគ្នា នៅក្នុងសាលា ឬនៅក្រៅសាលា ។ត្រូចចេះថែរក្សាសម្បត្តិរដ្ឋដែលមាននៅក្នុងនេះស្រាប់ ។

នៅពេលមករៀន ត្រូវចូលសាលារៀន ឲ្យបានគ្រប់ពេលម៉ោង ហាមគេចវិៈមិនចូលសាលារៀន ហាមដាក់ស៊ីម៉ាំងប្រែន ដាក់ស៊ីផ្លេខ្យល់ និងអំពូលលេហ្សែ ជាចុងក្រោយ យើងទាំងអស់គ្នា ត្រូវគោរពច្បាប់ចរាចរផ្លូវគោកថ្មី ដែលមានលោកគ្រូ អ្នកគ្រូ ចំនួន៣០នាក់ ស្រី៥នាក់ សិស្សានុសិស្ស ចមនួន១៨០០នាក់ ស្រី៩០០នាក់ផងដែរ ៕