បណ្តាញសង្គម

ឯកឧត្ដម ជាសុផារ៉ា សម្ពោធសមិទ្ធផលនានា វត្តច័ន្ទនិមិត្ត ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ សមិទ្ធផលនានា ក្នុងវត្ត ច័ន្ទរស្មី ហៅវត្ត ច័ន្ទនិមិត្ត ស្ថិតនៅ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្ត ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៥ ។

លោក កេង ប៊ុនណ្ណា អភិបាល ស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា វត្តច័ន្ទរស្មី ហៅវត្ត ច័ន្ទនិមិត្ត បានចាប់ផ្ដើម កសាងដំបូងនៅឆ្នាំ ១៩៩០ ដោយឆ្លងកាត់ ព្រះចៅអធិការ ៧អង្គ ។ ដោយមានការជួយ ឧបត្ថម្ភគាំទ្រពី ពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស ធ្វើឲ្យសមិទ្ធផលនានា ក្នុងទីអារាមនេះ មានការរីកចម្រើន ជាបន្តបន្ទាប់ រួមមាន ព្រះវិហារ ឧបដ្ឋានសាលា កុដិធ្វើអំពីថ្ម និងឈើ របងវត្ត ក្លោងទ្វារ អណ្ដូងទឹក បន្ទប់ទឹក អាងស្តុកទឹក ជាដើម ។

សមិទ្ធផលដែល កំពុងប្រារព្ធពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់នាពេលនេះ រួមមាន ៖ ឧបដ្ឋានសាលាទំហំ ២០,២០ ម x ៣០,៥០ ម កុដិធ្វើ អំពីថ្មទំហំ ១១,៤០ x ១០,៤០ ម របង និងក្លោងទ្វារវត្ត ដោយចំណាយ ថវិកាសរុប ១៤៧.០៣៣ ដុល្លារអាមេរិក បានមកពីសទ្ធាជ្រះថ្លា របស់ពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស ក្នុងនោះក៏មានការ រួមចំណែករបស់ ក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំផងដែរ ។

ឯកឧត្ដម ជា សុផារ៉ា បានពាំនាំនូវ ការផ្ដាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ ប្រជាពលរដ្ឋ ទូទាំងស្រុកត្បូងឃ្មុំ និងបានធ្វើការកោតសរសើរ អតីតព្រះចៅអធិការ គណៈកម្មការវត្ត គ្រប់ជំនាន់អាជ្ញាធរ មូលដ្ឋានគ្រប់ លំដាប់ថ្នាក់ សប្បុរសជន ពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លា ជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងថវិកា កសាងសមិទ្ធផលនានា ជាពិសេសសមិទ្ធផលថ្មីៗ ដែលកំពុងប្រារព្ធពិធី សម្ពោធក្នុង វត្តច័ន្ទរស្មី ហៅវត្តច័ន្ទនិមិត្តនេះ ដែលជាការរួម ចំណែកយ៉ាងធំធេង លើកស្ទួយវិស័យ ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ សម្រាប់ពុទ្ធ សាសនិកប្រើប្រាស់ និងគោរពប្រតិបត្តិ ទៅតាមគន្លង ប្រពៃណីព្រះពុទ្ធសាសនា ។

ឯកឧត្ដម រដ្ឋមន្រ្ដី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននាំ មកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ គឺ ផ្ដើមចេញពី ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ និង នយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហា សេនាបតីតេជោ នាយករដ្ឋមន្រ្ដី ទើបប្រជាពលរដ្ឋ យើងមានឱកាស បានកសាងនូវ សមិទ្ធផល ជាច្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។ រាជរដ្ឋាភិបាល នីតិកាលទី៥ បានបន្តអនុវត្តយុទ្ធសាស្រ្ដ ចតុកោណដំណាក់ កាលទី៣ ដោយធ្វើកំណែទម្រង់ លើគ្រប់វិស័យ ដើម្បីលើកកម្ពស់ អភិបាលកិច្ច ពង្រឹងប្រសិទ្ធិភាព នៃការផ្ដល់ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងបានកែសម្រួល លើប្រព័ន្ ធប្រាក់បៀវត្សរ៍ តម្លើងប្រាក់ បៀវត្សជូមន្រ្ដី រាជការស៊ីវិល កងកមលាំងប្រដាប់ អាវុធគ្រប់ប្រភេទ កម្មករ កម្មការនី តាមរោងចក្រ សហគ្រាស និវត្តន៍ជន ឲ្យមានជីវភាពកាន់តែ ប្រសើរជាងមុន ។

ជាមួយនេះ ក៏បានផ្ដាំផ្ញើដល់ អាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវខិតខំអនុវត្ត ជាប្រចាំនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីប្រជាពលរដ្ ឋរស់នៅនិងប្រកបមុខរបរ ប្រកបដោយភាពសុខុដុម ។

ចប់ប្រសាសន៍ សំណេះសំណាល ឯកឧត្តម គណអធិបតី បានបំពាក់គ្រឿង ឥស្សរិយយស ជូនសប្បុរសជន ចំនួន ២៨ អង្គ/នាក់ និងប្រគេនបច្ច័យ អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចនាយករដ្ឋមន្រ្ដី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់វត្តច័ន្ទរស្មីចំនួន ៥ លានរៀល វិហារឥស្លាមចំនួន២ ឧបត្ថម្ភ ៤ លានរៀល វត្តគីរីគង្គារ ១ពាន់ដុល្លារ វត្តតាប៉ាវ ៥ លានរៀល សមាគមន៍ត្រពាំងខ្វារ ២ លានរៀល វត្តពោធិរង្សី ២ លានរៀល វត្តព្រះអង្គ ២ ពាន់ដុល្លារ វត្តចាស់ ស៊ីម៉ង់ ១០ តោន សាលាស្រុកត្បូងឃ្មុំ ១លានរៀល សាលាឃុំរកាពប្រាំ ៥០ មឺនរៀល ជូនតាជី យាជីចំនួន ៥០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ ថវិកា ១ ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ វិទ្យាល័យ និងអនុវិទ្យាល័យ ហ៊ុន សែន ត្រពាំងឬស្សី សាលាបឋម សិក្សាច័ន្ទនិមិត្ត និងគ្រូពេទ្យ មណ្ឌលសុខភាព សរុប ១០១ នាក់ ម្នាក់សារុង១ សិស្សានុសិស្ស ៥៥៣នាក់ ម្នាក់ទទួលបានសៀវភៅ ២ក្បាល បិច ១ដើមថវិកា ៥ពាន់រៀល ព្រមទាំងអញ្ជើញ កាត់ខ្សែបូរណ៌ សម្ពោធដាក់ឲ្ យប្រើប្រាស់តរៀងទៅ ៕