បណ្តាញសង្គម

ខេត្តត្បូងឃ្មុំ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការយល់ដឹងពី ការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ និងការពង្រឹងការអនុវត្តតួនាទី និងភារៈកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្ត

ត្បូងឃ្មុំ ៖ ដើម្បីបង្កើន ការយល់ដឹងពី ការអនុវត្ត អនុសញ្ញា ស្ដីពីសិទ្ធិកុមារ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំមន្ទីរ សុខាភិបាល ខេត្តត្បូងឃ្មុំ បានរៀបចំបើក វគ្គបណ្តុះបណ្តាល ស្តីពី ការយល់ដឹងពីការអនុវត្ត អនុសញ្ញាស្តីពីសិទ្ធិកុមារ និងការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្តត្បូងឃ្មុំ។

ក្រោមអធិបតីភាព លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ និងលោកជំទាវ ឡេង សុខា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារខេត្ត និងមានការអញ្ជើញ ចូលរួមពី លោក អ៊ុន លំអង ប្រធានមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិ សម្បទាខេត្ត និងជាអនុប្រធាន ក្រុមប្រឹក្សា ជាតិកម្ពុជា ដើម្បីកុមារ ខេត្តត្បូងឃ្មុំ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ៕