បណ្តាញសង្គម

សូមអនុមោទនា!!!ពិធីបុណ្យមាឃបូជា នាវត្ដសាមគ្គីសុខារាម ហៅវត្ដច្រករំដេង ភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ

សូមអនុមោទនា!!!ពិធីបុណ្យមាឃបូជា នាវត្ដសាមគ្គីសុខារាម ហៅវត្ដច្រករំដេង ភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ

ដើម្បីរំលឹកដល់អភិលក្ខិតកាលទាំង៣ យ៉ាងគឺ៖ ១-ទ្រង់ធ្វើចតុរង្គសន្និបាត ២-សម្ដែងឱវាទបាតិមោក្ខ ៣-ទ្រង់ដាក់អាយុសង្ខារ បុណ្យមាឃបូជានេះកើតឡើង គឺ ដើម្បីប្រារព្ធនូវព្រឹត្តិការណ៏សំខាន់ធំៗ៣យ៉ាង គឺ៖

១/ដើម្បីប្រារព្ធនូវការធ្វើ ចតុរង្គសន្និបាត ប្រកបដោយអង្គ បួន ២/ដើម្បីប្រារព្ធថ្ងៃដែល ព្រះអង្គទ្រង់សម្តែង ឱវាទបាតិមោក្ខ ៣/ដើម្បីប្រារព្ធថ្ងៃដែល ព្រះអង្គ ទ្រង់ដាក់ អាយុសង្ខារ សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង គុហា (រូងភ្នំ) ឈ្មោះ សូករ ខ តា នាភ្នំ គិជ្ឈកូដ (ភ្នំ មានកំពូលដូចជាសត្វ ស្មាត) ជិតក្រងរាជគ្រឹះ ដើម្បីសម្តែង ទីឃ នខ សូត្រ ប្រោស ទីឃ នខ បរិព្វា ជក ដែលសម្តែងអំពី មហាភូតរូប បួន ដែលប្រព្រឹត្តិទៅមិនទៀតទាត់ឡើយ។ គាប់ជួនវេលានោះឯង ព្រះធម្មសេនាបតី កុង្សីយ៏ធម៌ គង់ ស្ថិតនៅខាង ព្រះប្រឹស្នាង្គ( ខាងក្រោយខ្នង) ដែលបានបក់ផ្លិតថ្វាយ ព្រះដ៏មានព្រះភាគបានពិចារណាទៅតាម ក្រសែនៃព្រះធម៌ក៏បានសម្រេចជាព្រះអរហន្ត ជាទីបំផុតនៃ សាវក បារមីញាណ និង បញ្ញា១៦។

ចំណែកឯ ទីឃ នខ បរិព្វា ជក ក៏បានសម្រេច សោតាបត្តិ ផងដែរ។ នាកាលព្រះអាទិត្យ រៀបនឹង អស់ស្តង្គត ព្រះសម្មាសម្ពុទ្ធ ស្តេចយាងចុះ ពីកំពូលភ្នំគិជ្ឈកូដ ហើយ យាងទៅកាន់ វត្ត វេឡុវ័ន ហើយទ្រង់ធ្វើសាវក សន្និបាត មានអង្គ បួន។ ក/ព្រឹត្តិការណ៏ ទី១ ចតុរង្គសន្និបាត មាន អង្គ៤ គឺ ការប្រជុំ ប្រកបដោយ អង្គ បួន គឺ៖ ១/ថ្ងៃ ឧបោសថ ព្រះច័ន្ទ ពេញវង់ ល្អជា ថ្ងៃដែល ព្រះអង្គ ទ្រង់ ធ្វើវិសុទ្ធុ បោស ថ ២/ក្នុងថ្ងៃនោះជា ថ្ងៃដែល ព្រះភិក្ខុសង្ឃ ទាំង១២៥០អង្គ មកប្រជុំគ្នា ដោយមិនមានការណាត់គ្នាមុនឡើយ បានមក កាន់សំណាក់ ព្រះសម្មាសម្ពុទ្ធ ក្នុងថ្ងៃតែមួយព្រមគ្នា ៣/ព្រះ ភិក្ខុសង្ឃ ទាំងនោះ សុទ្ធសឹង ជា ព្រះអរហន្ត ទាំងអស់ ដែលបានសម្រេច នូវ អភិញ្ញា៦ ៤/ព្រះ ភិក្ខុសង្ឃ ទាំងអម្បាលនោះ សុទ្ធសឹងតែ ជា ឯហិភិក្ខុ ទាំងអស់( ដោយ បួស មិនមាន ឧបជ្ជា ឬបានកោរសក់នោះទេ ដោយគ្រាន់តែ ចូលគាល់ ព្រះដ៏មាន ព្រះភាគហើយ បានស្តាប់ធម៌ ក៏បានក្លាយជា ព្រះ ភិក្ខុសង្ឃ ដូចគេដែរ)។ ចតុរង្គសន្និបាត ឬ សាវក សន្និបាត បែបនេះមានតែ ម្តង ប៉ុណ្ណោះ ក្នុងសម័យ ព្រះពុទ្ធ គង់នៅ មិនកើតមានឡើង ច្រើនដង បានទេ។ ខ/ព្រឹត្តិការណ៏ ទី២ ថ្ងៃ ដែលព្រះអង្គ ទ្រង់ សម្តែងឱវាទបាតិមោក្ខឱវាទបាតិមោក្ខ ជាកម្រងដំបូន្មាន ដែលព្រះពុទ្ធ ជា ម្ចាស់ ទ្រង់សម្តែងដើម្បីដឹកនាំសត្វលោកទាំងអស់ ឲ្យរួចផុត ទុក្ខ។

ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ សម្តែងនូវ ឱវាទបាតិមោក្ខ ដែលមាន ពុទ្ធវចនៈ៣គាថា កន្លះ ដែលសំរាយសេចក្តី ជា ខ្មែរ ដូចខាងក្រោម៖ អ ធិ វ សន ខន្តី គឺ សេចក្តី អត់ធន់ ជា តបធម៌ ដ៏ឧត្តម ព្រះពុទ្ធ ទាំងឡាយ តែង ត្រាស់ថា ព្រះនិញ្វន ជាធម៌ ដ៏ឧត្តម បព្វជិត អ្នក សម្លាប់សត្វ ដទៃ បៀតបៀន សត្វ ដទៃ មិន ឈ្មោះថា សមណៈ ឡើយ។

ការមិនធ្វើបាបទាំងពួង ការបំពេញ កុសល ការ ញុាំងចិត្ត របស់ខ្លួន ឲ្យផូរផង់ ទាំងបីនេះ ជាពាក្យប្រៀនប្រដៅរបស់ ព្រះពុទ្ធទាំងឡាយ។ ការមិនពោលពាក្យ តិះដៀល ការមិនបៀតបៀន ការ សង្រួម ក្នុង បាតិមោក្ខ ភាវៈ ជា អ្នក ដឹក ប្រមាណ ក្នុង ភត្ត ទី ដេក ទី អង្គុយ ដ៏ ស្ងាត់ ការបំពេញ ព្យាយាម ក្នុង អធិចិត្ត ទាំង៦នេះ ជាពាក្យប្រៀនប្រដៅរបស់ ព្រះពុទ្ធ ទាំងឡាយ។

ក្រោយពី ព្រះអង្គ ទ្រង់ ត្រាស់ សម្តែង ឱវាទបាតិមោក្ខ រួចហើយ ព្រះសមណគោត្តមបរមគ្រូជាម្ចាស់នៃយើង ទ្រង់ ប្រកាសតែងតាំង ភិក្ខុពីរអង្គ ជាអគ្គសាវ័ក កំពូលលើស ភិក្ខុ ទាំងឡាយ ដោយ តាំង ព្រះ សារីបុត្ត ជា អគ្គសាវ័ក ស្តាំ ដែលជា ភិក្ខុ កំពូល លើភិក្ខុទាំងឡាយ ជាសាវ័កផ្នែកខាង មានបញ្ញាច្រើន និងតាំង ព្រះមហា មោគ្គល្លាន ជាអគ្គសាវ័ក ឆ្វេង ជា ភិក្ខុកំពូល លើភិក្ខុ ទាំងឡាយ ផ្នែកខាងមាន ឫទ្ធិ ច្រើន។

គ/ព្រឹត្តិការណ៏ ទី៣ ថ្ងៃព្រះអង្គទ្រង់ ដាក់អាយុសង្ខារ គឺជា ថ្ងៃដែលមារ មានចិត្តបាប ចូលគាល់ ព្រះដ៏មាន ព្រះភាគ ហើយ ក្រាប់ទូល ដោយ ទទូចថា បពិត្រ ព្រះអង្គ ដ៏ ចម្រើន ឥឡូវនេះ សូមព្រះមាន ព្រះភាគទ្រង់ បរិនិព្វាន ទៅ សូម ព្រះ សុគត បរិនិព្វាន ទៅ បពិត្រព្រះអង្គ ដ៏ ចម្រើន ឥឡូវនេះ ជា កាលគួរ នឹង បរិនិព្វាន របស់ ព្រះ មាន ព្រះ ភាគ ហើយ។ ព្រះពុទ្ធអង្គ ក៏ ទ្រង់ ត្រាស់ តប ពាក្យពោល របស់ មារ ថា ម្នាល មារ មានចិត្ត បាប ចូរ អ្នកមាន សេចក្តី ខ្វល់ខ្វាយ តិច ចុះ ការ បរិនិព្វាន របស់ តថាគត មិនយូរប៉ុន្មាន ទេ កន្លង៣ខែ អំពី ថ្ងៃនេះ ទៅ តថាគត នឹង បរិនិព្វាន ហើយ។

ព្រះពុទ្ធបរមគ្រូ នៃយើង ទ្រង់ដាក់ចុះ នូវព្រះជន្មាយុ សង្ខារ ពោលគឺ ទ្រង់ កំណត់ថ្ងៃដែល ព្រះអង្គ នឹងរំលត់ខន្ធ ចូលកាន់ មហា បរិនិព្វាន ដែល ជាការ លាចាក លោក នេះ ដោយ ពុំមាន ការវិលត្រឡប់ វិញ ជាការ លាចាក សង្សារវដ្ដ ដោយ ពុំមាន អាឡោះអាល័យ ព្រោះ ផ្លូវ ដែល ព្រះអង្គ យាង ទៅ ជា ផ្លូវ សុខ ស្ងប់ ប្រាសចាក ទុក្ខ ទាំងពួង។ សូម អនុមោទនា!!!!!