បណ្តាញសង្គម

អធិការស្រុកពញាក្រែក បានត្រួតពិនិត្យឆែកឆេរដ្ឋបាលចំហរក៏ ឃាត់ខ្លួនជនចែកចាយ សារធាតុញៀនម្នាក់ ប្រទះឃើញ ម្សៅ ក្រាមពណ៌ស 01កញ្ចប់តូច

ខេត្តត្បូងឃ្មុំ: ថ្ងៃទី27 ខែមករា ឆ្នាំ២០១៦ វេលាម៉ោង 17:30នាទី កម្លាំងជំនាញ អធិការ ស្រុកពញាក្រែក បានចុៈល្បាតចល័ត ចំណុចភូមិ សុវណ្ណគមន៏ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក បានត្រួតពិនិត្យ ឆែកឆេរដ្ឋបាល ចំហរក៏ប្រទះ

ឃើញឈ្មោះ យិនម៉ៅ ភេទប្រុស អាយុ 36ឆ្នាំ មានទីលំនៅ ភូមិ-ឃុំ កើតហេតុខាងលើ រកឃើញម្សៅ ក្រាមពណ៌ស 01កញ្ចប់តូច ជាប់និងខ្លួន (ជននេះជាមុខសញ្ញា មានដីការនាំខ្លួន លេខ15ចុះថ្ងៃទី 15 . 10 . 2015 ចេញដោយ លោកផុនវណ្ណា ចៅក្រមស៊ើប សួរសាលាដំ ដូងខេត្តត្បូងឃ្មុំ ) ពីបទជួញដូរ ខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅ ភូមិសុវណ្ណគមន៏ កាលពីថ្ងៃទី 16 . 08 . 2015 ។

ជនសង្ស័បាន និយាយប្រាប់ នគរបាលយើងថា: បើមិនជួញគ្រឿងញៀន បានអីចិញ្ចឹមគ្រួសារ... ។