បណ្តាញសង្គម

ឯកឧត្តម ហាក់ សុខមករា បានរៀបចំកិច្ចប្រជុំផែនការបុណ្យទន្លេនៅរមណីយដ្ឋានហ្លួងព្រះស្តេចកន ដែលប្រារព្ធនៅថ្ងៃទី១១.១៣ ខែមិនា ឆ្នាំ២០១៦ ខាងមុខ

ត្បូងឃ្មុំ ៖ នៅរសៀល ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលា ខេត្តត្បូងឃ្មុំ បានរៀបចំ កិច្ចប្រជុំផែនការ បុណ្យទន្លេ នៅរមណីយដ្ឋាន ហ្លួងព្រះស្តេចកន ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពី ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និងមន្ត្រីរាជការ ជាច្រើនរូបទៀត ។

សូមបញ្ជាក់ថា ៖ ពិធីបុណ្យទន្លេ លើកទី២ ប្រារព្ធនៅ ថ្ងៃទី១១.១៣ ខែមិនា ឆ្នាំ២០១៦ នៅខេត្តត្បូងឃ្មុំ និងខេត្តកំពងចាម រួមគ្នាប្រព្រឹត្ត ទៅដោយរលូនទទួល បានជោគជ័យនា ពេលខាងមុខ និងបានជម្រុញ អ្នកពាក់ព័ន្ធ ធ្វើយ៉ាងណា ឲ្យមានការទាក់ទាញ ទេសចរណ៍ ដើម្បីលើកស្ទួយ ខេត្តកាន់តែរីក ចម្រើនឡើង ។

បុណ្យទន្លេ នៅឆ្នាំនេះ មានគោលបំណង ចំនួន៣ សំខាន់ គឺ ១.ការពារអភិរក្ស រមណីយដ្ឋាន ២.ការគ្រប់គ្រង រមណីយដ្ឋាន ឲ្យបានគង់វង្ស ៣.ឲ្យភ្ញៀវទេស ចរបានស្គាល់ និងស្វែងយល់ ពីវប្បធម៌ខ្មែរ ៕