បណ្តាញសង្គម

កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងសួង ធ្វើការឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់គ្រឿងញៀនបានចំនួន០២នាក់

កម្លាំងជំនាញ អធិការដ្ឋាន នគរបាល ក្រុងសួង បានចុះធ្វើ ការឆែកឆេរ និងឃាត់ខ្លួន មុខសញ្ញាសង្ស័យ ករណីប្រើប្រាស់ គ្រឿងញៀន បានចំនួន០២នាក់ កាលពីវេលា ម៉ោង១៣:០០នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ក្នុងនោះជនសង្ស័យទី១. ឈ្មោះ គឹម សុភី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ,២.ឈ្មោះ ចាន់ គឹមម៉េង ហៅខ្មៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។

ក្នុងករណីនេះ កម្លាំង សមត្ថកិច្ចបាន ធ្វើការ ឆែកឆេ រកឃើញ ជញ្ជីងថ្លឹង អេឡិច ត្រូនិច ១គ្រឿង,ដែកកេះ សំរាប់ ជក់ថ្នាំ២,សំបក ថង់ សំរាប់ច្រក ថ្នាំញៀន,ដាវ១ និងម៉ូតូ អ៊ែប្លែក ពណ៍ខ្មៅចំនួន១គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់នេះរួមទាំងវត្ថុតាង នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការតាមនីតិវីធី ៕