បណ្តាញសង្គម

កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ស្ទាក់ចាប់មុខសញ្ញាគ្រឿងញៀន២នាក់ និងថ្នាំមួយចំនួន នៅស្រុកមេមត់

(ត្បូងឃ្មុំ)៖ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានអោយដឹងថា នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ កម្លាំងជំនាញ អធិការដ្ឋាននគរបាល ស្រុកមេមត់ ខណៈចុះល្បាត ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ស្ថិតនៅចំណុច គីឡូម៉ែត្រលេខ៤៦ ភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ បានឃាត់មុខសញ្ញាគ្រឿងញៀន២នាក់ និងដកហូតម៉ូតូម៉ាកWave ពណ៌ស្លែ១គ្រឿង ព្រមទាំងថ្នាំញៀនមួយចំនួន។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ឈុន សេងគ្រី អាយុ៣៥ឆ្នាំ ស្នាក់នៅ ភូមិខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទីឈ្មោះ ណេង ធីម អាយុ៣៧ឆ្នាំ រស់នៅភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់។ ក្រោយការ ចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូន ទៅសួរនាំ នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីចាត់ការ តាមនីតិវិធី បន្តទៀត៕