បណ្តាញសង្គម

កម្លាំងចម្រុះចុះប្រតិបត្តិការកាយឈើកប់ដីក្នុងស្រុកអូរាំងឪ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ លោកព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្ត បានដឹកនាំកម្លាំងចម្រុះ រួមមាន កម្លាំងកងរាជ អាវុធហត្ថ ផ្ទៃប្រទេស កម្លាំងកងរាជ អាវុធហត្ថ ខេត្តត្បូងឃ្មុំ កម្លាំងកង រាជអាវុធហត្ថ ស្រុកអូរាំងឪ កម្លាំងប៉ូលីសបង្ក្រាប បទល្មើស សេដ្ឋកិច្ចខេត្ត កម្លាំងប៉ូលីស ស្រុកអូរាំងឪ កម្លាំងជំនាញ ខណ្ឌរដ្ឋបាល ព្រៃឈើត្បូងឃ្មុំ ផ្នែករដ្ឋបាល ព្រៃឈើ ត្រើយឆ្វេង និងសង្កាត់ រដ្ឋបាលព្រៃឈើ ក្រូចឆ្មារ ចុះប្រតិបត្តិការ រកឃើញឈើ ដែលជនល្មើសជា (អញ្ញត្តជន) យកមកកប់លាក់ ក្នុងរណ្តៅដី នៅចំណុច ភូមិសុក្រមជ្រុំ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

លោក គីម ឈុនលី នាយរងខណ្ឌរដ្ឋបាល ព្រៃឈើត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីកម្លាំង ចម្រុះចុះយាម រយៈពេល ៣ថ្ងៃ គិតទាំងថ្ងៃនេះ យើងទទួលបានការ ឯកភាពជាឯកច្ឆ័ន្ទ ពីគណៈកម្មាការជាតិ និងកម្លាំងជំនាញខេត្ត ដែលដឹកនាំដោយ លោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្ត បានចុះប្រតិបត្តិការ យកគ្រឿងចក្រ អេស្កាវទ័រកាយ ឈើចេញពីរ ណ្តៅកប់ រកឃើញប្រភេទ ឈើលេខ១ មាន ឈើកកោះ និងឈើសុក្រម ចំនួន ៤៩ដើម ដែលក្នុងនោះ មានឈើមូលចំនួន ១៥ដើម និងឈើជ្រុងចំនួន ៣៤ដើម ។

លោកនាយរង បានបញ្ជាក់ឲ្យ ដឹងទៀតថា ឈើទាំងនេះក្រោយពី បានកាយយក ចេញពីរណ្តៅ ហើយត្រូវកម្លាំង ចម្រុះដឹកជញ្ជូន ទៅរក្សាទុកនៅឃ្លាំង ដែលមានទីតាំង នៅជិតនោះ ៕