ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំ សាលា ខេត្តត្បូងឃ្មុំ បានប្រារព្ធកិច្ច ប្រជុំត្រួតពិនិត្យ ការអនុវត្ត យុទ្ធនាការផ្ដល់ អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មី ជូនប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ
ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក នៃអគ្គនាយក ដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាន ខេត្តត្បូងឃ្មុំ ក្នុងនោះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត អាជ្ញាធរភូមិ-ឃុំ និងនគរបាល ប៉ុស្តិ៍រដ្ឋបាល ទូទាំងខេត្តត្បូងឃ្មុំ យ៉ាងច្រើនកុះករ ៕