នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃអភិបាល ខេត្តត្បូងឃ្មុំ បានសំណេះសំណាល និងប្រកាសគណ: កម្មាធិការសាខាភូមិ សាលារៀន មណ្ឌលសុខ ភាព និងប៉ុសិុ៍រដ្ឋបាល និងក្រុមកាងារ ចុះជួយ១១ភូមិ ក្នុងឃុំមង់រៀវ ស្ថិតនៅភូមិរាវ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានការអញ្ជើញ ចូលរួមពី នាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត និងសមាជិក សមាជិការ ប្រមាណជាង ១១០នាក់ ។
សូមបញ្ចាក់ថា ការប្រកាសតែងតាំង គណ:កម្នាធិការ គណបក្សស្រុកត្បូងឃ្មុំ និងក្រុមការងារ ចុះជួយ ១១ភូមិ ក្នុងឃុំមង់រៀវ រួមមាន ភូមិជ្រោយចង្ហា ត្រពាំងក្រពើ ជើងខាល មង់ទី៧ មង់ទី៦ ធ្នង រៀវ ជីពាង ពោន ព្រីង និងត្រពាំងស្នោ មានសមាជិក សមាជិការ សរុប១០៣នាក់ ផងដែរ ៕