បណ្តាញសង្គម

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

សូមបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន អតីតស្នងការខេត្តកំពង់ចាម ត្រូវបានផ្លាស់ប្តូរភារកិច្ច មកកាន់ស្នងការខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច ទៅជាអនុប្រធាននាយកដ្ឋានសរុបផែនការ នៃសេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិវិញ ។