បណ្តាញសង្គម

មន្ទីរសាធារណៈការខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ និងចាត់វិធានការចំពោះ យានយន្តកែឆ្នៃ ខុសលក្ខណៈបច្ចេកទេស

យោងទៅតាមអនុសាសន៍ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្នុងការចុះអនុវត្តការងារត្រួតពិនិត្យយានយន្តកៃច្នៃខុសបច្ចេកទេសនោះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំសមត្ថកិច្ចចម្រុះ រួមទាំងមន្ទីរសាធារណៈការខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យ និងចាត់វិធានការចំពោះ យានយន្តកែឆ្នៃ ខុសលក្ខណៈបច្ចេកទេស តាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។