ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ រួមទាំងអភិបាល រងខេត្ត មន្ទីរជុំវិញខេត្ត និងសសយកខេត្ត អញ្ជើញជួបព្រមទាំង បរិច្ចាកថវិការដល់ ក្រុមអ្នកជិះកង់ ប្រមូលថវិកា ដើម្បីរៃអង្គាសប្រាក់ យកទៅជួយដល់ មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ព្យាបាល ជំងឺដល់កុមារ និងជួយដល់អង្គការ សប្បុរសធម៌កុលបុត្រ សម្រាប់សាងសង់ អគារស្នាក់នៅ របស់កុមារកំព្រា នៅព្រឹកថ្ងៃទី០៣ មករា ២០១៧ នៅសាលាខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថា ៖ យុទ្ធនាការសប្បុរសធម៌នេះ គឺមានគោលបំណង ប្រមូលប្រាក់ ជួយកុមារកម្ពុជា ហើយថវិកាដែល ប្រមូលបាននោះ ៥០ភាគរយ ជួយមន្ទីរពេទ្យគន្ធបុប្ផា និង ៥០ភាគរយ ជួយអង្គការសប្បុរសធម៌កម្ពុជាកុលបុត្រ ដើម្បីកសាងមណ្ឌលកុមារកំព្រា និងធ្វើអគារស្នាក់នៅឲ្យកុមារកំព្រា។ យុទ្ធនាការនេះ គ្រោងប្រមូលថវិកាឲ្យបាន ១លានដុល្លារ សម្រាប់ដំណើរជិះកង់ នៅរាជធានី -ខេត្តចំនួន២៥ ក្នុងនោះខេត្តត្បូងឃ្មុំ គិតថ្ងៃនេះ ថវិការដែលប្រមូលបាន ជាបឋមសរុបចំនួន ១២,៣៥២,៣០០រៀល និង២៩០$ ដែលបានមកពី សកម្មភាពជិះកង់ រៃអង្គាសថវិកាសប្បុរសធម៍ ក្នុងខេត្ត ។