បណ្តាញសង្គម

ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញកាត់វិញ្ញាសារប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញកាត់វិញ្ញាសារប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ ទូទាំងខេត្តត្បូងឃ្មុំ នៅសាលាវិទ្យាល័យជាស៊ីមកណ្តោលជ្រុំ ស្ថិតនៅឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

 នៅក្នុងពិធីនោះដែរ ក៏មានការនិមន្តចូលរួមពីសំណាក់ព្រះមន្ត្រីសង្ឃខេត្ត ព្រះអនុគណក្រុង/ស្រុក ព្រមទាំងគណៈមេប្រយោគសរុបប្រមាណជាង២៥០អង្គ/នាក់។