បណ្តាញសង្គម

នាព្រឹកថ្ងៃទី០៥ ខែកក្កដា នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការជំរុញចលនាភូមិមួយ ផលិតផលមួយ ២០១៦ -២០២៦ របស់ខេត្តត្បូងឃ្មុំ ។

 ក្រោមអធិបតីភាពឯកឧត្តម ប៉ោ ទ្រី អនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលរងនៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងមន្រី្តពាក់ព័ន្ធយ៉ាងច្រើនកុះករ។