បណ្តាញសង្គម

សមត្តកិច្ចស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យ ២ នាក់ពាក់ព័ន្ត និង សារធាតុញៀន

ត្បូងឃ្មុំ: កម្លាំងជំនាញផ្នែក ប្រឆាំងបទល្មើស គ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុក មេមត់ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលមេមត់ បានចុះធ្វើការ ឆែកឆេរអាវុធ ជាតិផ្ទុះ នៅចំណុច បេនឡាន មេមត់ ភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ១៨ និង ៣០ នាទី ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៧ កម្លាំងបានធ្វើការ ឆែកឆេរ ទៅលើជន សង្ស័យ ២នាក់ បានរកឃើញម្សៅ ក្រាមពណ៌ ស ថ្លា សង្ស័យថា ជាសារធាតុញៀន ចំនួនមួយកញ្ចប់ ។

ដោយជនសង្ស័យទី ១,ឈ្មោះ យូ ធី ភេទប្រុស អាយុ ៣១ ឆ្នាំរស់នៅភូមិ ដាត្បូង ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជនសង្ស័យទី ២,ឈ្មោះ ខេន ពុធ អាយុ ៣១ ឆ្នាំ រស់នៅភូមិឃុំជា មួយគ្នា ។ ក្រាយពីជនសង្ស័យទាំងពីរសារភាពថា ខ្លួនបានទិញពីឈ្មោះ ឈុន ភេទប្រុស រស់នៅភូមិមេមត់ កណ្ដាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សមត្តកិច្ច កំពង់តែធ្វើការ តាមចាប់ជនសង្ស័យ ជួញ ដូរសារធាតុញៀន  ដើម្បីយកមកចាត់ការ តាមផ្លូវច្បាប់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃុំ ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុកមេមត់ ដើម្បីកសាង សំណុំរឿង ចាត់ ការតាមនិតិវិធី ៕