បណ្តាញសង្គម

ពិធី បើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រា ការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់ សៀវភៅស្រង់ ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ដែលប្រើ ដោយមេភូមិ

នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធី បើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រា ការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់ សៀវភៅស្រង់ ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ដែលប្រើ ដោយមេភូមិ ក្រោមអធិបតីភាព ឯកឧត្តម គន់ សុភា អភិបាលរង នៃគណ:អភិបាល ខេត្តត្បូងឃ្មុំ និងលោក យឹម សំអុល អនុប្រធាន នាយកដ្ឋាន អត្រានុកូលដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងនោះ ក៏មានការអញ្ជើញ ចូលរួមពី អភិបាលស្រុក /ក្រុង ទាំង៧ មេឃុំ សង្កាត់ ស្មៀន មេភូមិ និងអ្នកពាក់ព័ន្ធ យ៉ាងកុះករ ៕