បណ្តាញសង្គម

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង រថយន្តស្លាប់ម្នាក់

ត្បូងឃ្មុំ: គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូម៉ាកស៊ី រូសពណ៌ខ្មៅ សណ្ដោងរឺម៉ក គ្មានស្លាកលេខបុកជាមួយ និង រថយន្តម៉ាក ASIA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A-9388 ។

ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង ៩ និង ០០ នាទីព្រឹកថ្អៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅលើកំណាត់ ផ្លូវជាតិលេខ ៧ ត្រង់ចំណុចភូមិ ច្រកច្របក់ ឃុំជប់ ស្រុកត្បងឃ្មុំ ខេត្តត្បូងឃ្មុំ ។ បើកបរស្របទឹស គ្នាដោយរឺម៉កម៉ូតូបត់ឆ្វេង មិនបានមើលក្រោយបណ្ដាល អោយរថយន្តខាងលើនោះ បុករឺម៉កម៉ូតូពីក្រោយ ពេញទំហឹង បណ្ដាលអោយអ្នក បើកបររម៉កម៉ូតូឈ្មោះ យ៉យ យាត ភេទប្រុស អាយុ ១៩ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកំពង់ក្ដីលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ។

ចំណែកអ្នកបើកបរ រថយន្តមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុ អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចរាចរណ៍ ផ្លូវគោក ធ្វើការវាស់វែងរួចបានអូសរថយន្ត និង ម៉ូតូខាងលើយកមករក្សាទុក នៅអធិកាដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ដើម្បីរង់ចាំការដោះស្រាយ នៅពេលក្រោយ ចំណែកសាកសព្វជនរងគ្រោះ ប្រគល់អោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕