បណ្តាញសង្គម

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ សាមញ្ញលើកទី៤៤ អាណត្តិទី ២

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ សាមញ្ញលើកទី៤៤ អាណត្តិទី ២ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តឡើងនៅ ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ដែលមានរបៀបវារៈ ត្រូវលើកយកមក ពិភាក្សា និងអនុម័ត មានដូចខាងក្រោម ៖ 1)-ពិនិត្យ និងអនុម័ត សេចក្តីព្រាង កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញ លើកទី៤៣ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ 2)-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង ផែនការសកម្មភាព រយៈពេល៣ខែ បន្ត( មករា កុម្ភៈ និងមីនា ) ឆ្នាំ២០១៨ របស់បាលខេត្ត 3)-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាង កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០១៨-២០២០ ទី5)-បញ្ហាផ្សេងៗ ។