បណ្តាញសង្គម

អគារប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនទ្វេរភាគី ទន្លេចាម (កម្ពុជា.វៀតណាម) ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់

(ត្បូងឃ្មុំ)៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ អគារប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនទ្វេរភាគី ទន្លេចាម (កម្ពុជា.វៀតណាម) ស្ថិតក្នុងភូមិសាស្រ្ត ឃុំជាំក្រវៀន ស្រុកមេមត់ ត្រូវបានសម្ពោធដាក់អោយប្រេីប្រាស់ជាផ្លូវការ់ ក្រោមអធិបតីភាព ឯកឧត្តម ប្រាជ្ញ ចន្ទ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងអភិបាលខេត្ត ,លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគបាលខេត្តត្បូងឃ្មុំ លោក លោកស្រី ស្នងការរង លោកប្រធានស្នាក់ការគយព្រំដែន កងកម្លាំងនគរបាល ជាចព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងនាឳកាសនោះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានកោតសរសេីរ និងវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងទាំងអស់ ដែលជានិច្ចកាលបានខិតខំប្រឹងប្រែង និងធ្វើពលីកម្ម សព្វបែបយ៉ាង ដើម្បីរក្សាស្ថេរភាព ការអភិវឌ្ឍន៍ជូនជាតិ នឹងត្រូវចង់ចាំថា មានថ្ងៃ៧ខែមករា ទើបមានយេីងទាំងអស់គ្នា ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័នានាដែលមាន សព្វថ្ងៃ ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីពេទ្យ ជាដើម...។ល។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានអំពាវនាវ សូមអោយបងប្អូនទាំងអស់ត្រូវ រក្សាសាមគ្គីភាពរវាងគ្នានឹងគ្នា រវាងប្រទេសជិតខាងគ្នា តាមបន្ទាត់ព្រំដែនអោយបានល្អ ពង្រឹងកិច្ចសហរការនិងសហរប្រតិបត្តិការ ការពារ ទប់ស្កាត់ បង្ការ និងបង្រ្កាបរាល់បទល្មេីសព្រហ្មទ័ណ្ឌគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋក្នុងតំបន់ ។

ក្នុងឱកាសនោះដែរ លោកបានផ្តល់ថវិការ ជូនលោកយាយជីលោកតាជី៦៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០,០០០រៀលផងដែរ។ សូមបញ្ជាក់ថា អគារប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេរភាគីទន្លេចាម ត្រូវបានសាងសង់ឡើងពី បេតុងប្រក់ក្បឿង មានទំហំ១៣ម*៨ម ដោយចំណាយអស់ថវិកា សរបុចំនួន ២៥,៤២២ដុល្លារ ក្រោមការជួយឧបត្ថម្ភពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ប្រាជ្ញ ចន្ទ ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសប្បុរសជននានាជាច្រើនរូបទៀត៕