បណ្តាញសង្គម

ស្អែកនេះ! មានការពិនិត្យ ព្យាលបាលជំងឺភ្នែក ឥតគិតថ្លៃ នៅមន្ទីរពេទ្យ ព្រះនរោត្តមសីហនុត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ក្រុមគ្រូពេទ្យភ្នែក មកពីទីក្រុងហូជីមិញ សហការជាមួយរដ្ឋបាល ខេត្តត្បូងឃ្មុំ និងមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ នឹងធ្វើការ ពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ជូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ឡើងបាយ ដុះសាច់ភ្នែក ឬជំងឺភ្នែកផ្សេងៗ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ ព្រះនរោត្តមសីហនុត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៨ និង២៩ ខែមេសា ឆ្នាំ២០១៨ ។

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ ដែលមានជំងឺពាក់ព័ន្ធ នឹងបញ្ហាភ្នែក អញ្ជើញទៅទទួលការពិនិត្យ ព្យាលបាល ជាមួយនឹងពេទ្យជំនាញ ដោយឥតគិតថ្លៃ តាមការបរិច្ឆេទ និងទីតាំងនៅក្នុង សេចក្តីជូនដំណឹង ដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយ នោះឡើយ ៕