បណ្តាញសង្គម

ឯកឧត្តម លី ឡេង អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មការរៀបចំទិវាចងចាំ និងពិធីបុណ្យផ្សេងៗទូទាំងខេត្តត្បូងឃ្មុំ

នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំគណៈកម្មការ រៀបចំទិវាចងចាំ និងពិធីបុណ្យផ្សេងៗ ទូទាំងខេត្តត្បូងឃ្មុំ ក្នុងនោះដែរ មានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ យ៉ាងច្រើនកុះករ ។

សូមបញ្ជាក់ថា៖ ក្នុងកិច្ចប្រជុំនោះដែរ បានលើកយក របៀបវិរៈចំនួន៣ យកមកពិភាក្សា រួមមាន ៖ ១.ផ្សព្វផ្សាយសេចក្ដី ជូនដំណឹង ស្តីពីការសាងសង់ និងការកែប្រែ ប្រភេទដីនៅក្នុងតំបន់ទី រួមខេត្តត្បូងឃ្មុំ ២-រៀបចំផែនការ ស្តីពីទិវានៃការចងចាំ ២០ ឧសភា ៣-ត្រៀមរៀបចំ ពីធីបុណ្យបញ្ចុះខណ្ឌ សីមាព្រពះវិហារ និងសម្ភោធសមិទ្ធផលនានា នៅវត្តឫស្សីជួរ ស្រុកពញាក្រែក ផងដែរ ។