បណ្តាញសង្គម

ឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយកង់ ដល់សិស្សានុសិស្សក្រីក្រ និងកុមារកំព្រាកម្ពុជា នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតី ក្នុងពិធីចែកអំណោយកង់ ដល់សិស្សានុសិស្សក្រីក្រ និងកុមារកំព្រាកម្ពុជា នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាជំនួយរបស់អង្គការ កុគឹសៃ KJO ប្រទេសជប៉ុន៕