បណ្តាញសង្គម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី កាត់វិញ្ញាសារប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាមណ្ឌលខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី កាត់វិញ្ញាសារប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាមណ្ឌលខេត្តត្បូងឃ្មុំ នៅសាលាបឋមសិក្សា ស ខេង (ខ្នារ) ស្ថិតនៅឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា ៖ ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិក បឋមសិក្សាមណ្ឌលខេត្តត្បូងឃ្មុំនាពេលនេះ មានសាមណសិស្សសរុប២៩០អង្គ/នាក់ ចែកចេញជា១២បន្ទុប់ អនុរក្ស៥៣អង្គ/នាក់ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ -២០ ខែមករា ឆ្នាំ២០១៩៕