បណ្តាញសង្គម

ដេប៉ូលក់ខ្សាច់ជាច្រើនកន្លែងនៅភូមិទន្លេបិទកំពុងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដដែលខេត្តត្បូងឃ្

ដេប៉ូលក់ខ្សាច់ជាច្រើនកន្លែងនៅភូមិទន្លេបិទកំពុងបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋដដែល ខេត្តត្បូងឃ្មុំ៖

ក្រុមឈ្មួញរកស៊ីបូបខ្សាច់ហើយយកមកស្តុកលក់ក្នុងទឹកដីភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុក/ ខេត្តត្បូងឃ្មុំ ចំនួ ន៩កន្លែងកំពុងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅ និងធ្វើដំណើរឆ្លងកាត់ ពិសេសសិស្ស អនុ វិទ្យាល័យទន្លេបិទដែលមានទ្វារជាប់នឹងកំនរខ្សាច់នោះតែម្តង ។ គ្រោះថ្នាក់ត្រង់ថា ក្រុមឈ្មួញបាន ដាក់ ខ្សាច់ លក់ស្ទើរលើផ្លូវ ហើយគ្រឿងចក្រពិសេសរថយន្តដែលចូលដឹកខ្សាច់រាល់ ថ្ងៃដាក់លើ ផ្លូវតែម្តង ដោយ មិនខ្វល់ពីផលប៉ះពាល់ដល់អ្នកធ្វើដំណើរឡើយ ។

បើតាមប្រជាពលរដ្ឋក្នុងភូមិទន្លេបិទ បានឲ្យដឹង ថា គេមិនខ្លាចអ្នកណាទេ គេដាក់កំនរខ្សាច់លក់ បែប នេះ យូរមកហើយ មិនដែលឃើញមន្ត្រីមានសមត្ថកិច្ច ណាចុះមកណែនាំនោះ ។ ពួកគាត់បន្តថា សព្វថ្ងៃស្រៀវ បំផុតគឺទីតាំងដាក់លក់ នៅមុខអនុវិទ្យាល័យ តែ ម្តង ព្រោះរថយន្តដឹកខ្សាច់ចេញចូល និងដាក់ លើផ្លូវ ទល់ច្រកចេញរបស់សិស្សសាលាតែម្តង គឺដឹក ដោយ សេរីមានលក្ខណៈអនាធិបតេយ្យ ហុយទ្រលោម ស្រក់ទឹកធ្លាក់លើថ្នល់ គ្មានការវេចខ្ចប់ គ្របច្បាស់លាស់សោះឡើយ ។

សកម្មនេះគឺ ងាយបង្ករ គ្រោះថ្នាក់ ខ្លាំងណាស់ ។ ដូចនេះសូមអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យ និង ណែ នាំ ផង ហើយបើអាចសុំ ឲ្យ ពួក គាត់ប្តូរទីតាំងព្រោះទីតាំងទាំងនេះតូច ងាយបង្កគ្រោះ ថ្នាក់ ដល់ ប្រជាពលរដ្ឋ ពិសេស សិស្ស សា លាដែល នៅជាប់នោះ។លោក ភិន ឈុន មេឃុំទន្លេបិទ បាន បញ្ជាក់ដែរថា ឃុំបានណែនាំ ដល់ម្ចាស់ដេប៉ូ លក់ខ្សាច់ជាច្រេីនដងរួចមកហេីយ តែពួកគាត់ មិន ស្តាប់អាជ្ញាធរឃុំសោះ ហេីយឃុំ បានធ្វេីរបាយការណ៍ ទៅឱ្យខាងស្រុក និងមន្ទីរជំនាញដោះស្រាយម្តង ខាងឃុំមានលទ្ធភាពតែប៉ុណ្ណឹង ។

ជុំវិញបញ្ហានេះលោក ប៉ុនប៊ុនធឿនប្រធានមន្ទីរ៉ែនិងថាមពល ខេត្តត្បូងឃ្មុំបានឲ្យដឹងថា ខាងលោក មិន ដែល អនុញ្ញាតិឲ្យ មាន ដេប៉ូលក់ ខ្សាច់ខាងលើនេះទេ ហើយជាការពិត ដេប៉ូលក់ ខ្សាច់ទាំង ៩កន្លែង នៅ ភូមិទន្លេបិទ មានតែ១កន្លែង ទេដែលបានមកទាក់ទងជាមួយមន្ទីរពាក់ព័ន្ធនឹងការស្តុកលក់ គ្រាន់តែក្រុមអា ជីវ កម្មទាំង នោះគេមាន ច្បាប់សហគ្រាស ប៉ុន្តែមិនមានច្បាប់ស្តុកចែកចាយនោះទេ ។ ហើយចំពោះម្ចាស់ អាវកម្មចំនួន៤កន្លែង ដែលមានឈ្មោះ ថូ សុភ័ក្រ្ត ឈ្មោះ យូ ហុង និង២ទីតាំងទៀតពិតជាប៉ះ ពាល់ ច្រើន ដល់ប្រជាពលរដ្ឋព្រោះជាទីប្រជុំជន និងក្បែរ ទល់មុខ សាលារៀនមែន ។ លោកបន្តថាពួក គាត់មិនដែល សុំច្បាប់អនុញ្ញាតិនោះទេព្រោះអាងមានច្បាប់ពីក្រសួងឲ្យបូមលក់តែស្ថិតក្នុងទឹកដីខេត្តកំពង់ចាមឯនោះទេ

លោកបន្តទៀតថា កន្លងមកខាងមន្ទីរបានចុះណែនាំតាមរបៀបទន់ភ្លន់ជាហូរហែ ពោលគឺ ៣ទៅ៤ដងមក ហើយ ហើយក៏ធ្លាប់ឲ្យពួកគាត់ធ្វើកិច្ចសន្យាផងដែរ តែហាក់គ្មានប្រសិទ្ធិភាពទាល់តែសោះ ។ ករណីនេះ លោក បាន រាយការណ៍ ជូនក្រសួង និងថ្នាក់ដឹកនាំខេត្តដើម្បីធ្វើការវិនិច្ឆ័យ ដើម្បីឲ្យពួកគាត់កែសម្រួល ឬផ្លាស់ចេញតែម្តង ហើយមន្ទីរនឹងចាត់វិធានការនៅក្រោយចេញឆ្នាំចេញខាងមុខនេះ ។

សូមជម្រាបថា ដេប៉ូលក់ខ្សាច់ខាលើនេះមិនត្រឹមតែបង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរ និងសិស្សសាលា នោះទេ ថែមទាំងបំផ្លាញផ្លូវថ្នល់ថែមទៀតផង ព្រោះពួកគេបានកាយចិញ្ចើមផ្លូវគ្មាន សល់ដើម្បី ដាក់ ខ្សាច់ លក់ ហើយរថយន្តដែលចូលមកដឹកធ្វើឲ្យ ស្រក់ទឹក និង ជ្រុះខ្សាច់រាយប៉ាយពេញផ្លូវជារៀងរាល់ថ្ងៃ ។

 

សាន វិឡែម 3.2.2019