បណ្តាញសង្គម

កាន់​លុយ​២​ម៉ឺន​រៀល​ទៅ​រ៉ា​រទេះភ្លើង​ដូច​ទៅ​ឱ្យ​ប៉ូលិស​ចាប់

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ស្រវឹងស្រាមានលុយ២ម៉ឺនរៀលដើរទៅទិញថ្នាំញៀននៅរ៉ារទេះភ្លើងក្តាន់ពីរត្រូវបានសមត្ថកិច្ចខណ្ឌ៧មករាធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង12និង15នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី1 ខែសីហា ឆ្នាំ2019 តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនៅចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

ជនសង្ស័យខាងលើនេះមានឈ្មោះ អេង រ៉ាឌឺន ភេទប្រុស អាយុ21ឆ្នាំ ស្នាក់នៅកន្លែងធ្វើការនៅម្តុំផ្សារបាយ័ន្ត សង្កាត់មិត្តភាព ខណ្ឌ៧មករា ។តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌ៧មករាបានអោយដឹងថា មុនពេលកើតហេតុខាងលើនេះកម្លាំងរបស់ខណ្ឌ៧មករាបានធ្វើការល្បាតនៅក្នុងមូលដ្ឋានខណពេលល្បាតមកដល់ចំណុចកើតហេតុខាងលើនេះក៏ស្រាប់តែមានជនសង្ស័យម្នាក់បានដើរចេញមកពីក្នុងសួនច្បារក្តាន់ពីររ៉ារទះភ្លើងបឹងកក់គួរអោយសង្ស័យក៏ហៅអោយឈប់រួចសួរនាំ និងឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់តូចប្រភេទម៉ាទឹកកកយកទៅប៉ុស្តិ៍រដ្ឋបាលនគរបាលមិត្តភាពដើម្បីសួរនាំ ។

ក្រោយពេលទៅដល់ប៉ុស្តិ៍រួចក៏ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានទិញថ្នាំញៀនពិតមែនក្នុងតំលៃចំនួន2ម៉ឺនរៀលព្រោះគាត់ផឹកស៊ីស្រវឹងជាមួយមិត្តភក្តិហើយចង់ជក់ថ្នាំ ។ ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករាចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព