បណ្តាញសង្គម

ចុះបង្ក្រាប…ស្រាប់តែបែកការណ៍ខ្ទេច

ខេត្តកំពង់ធំ ៖ មានការបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង ដោយយកបានតែម៉ូតូ៧គ្រឿង រីឯមនុស្សរត់ប្រះអាយុអស់ កាលពីវេលាម៉ោង០៥ និង៤៥នាទីល្ងាចថ្ងៃទី១៦ សីហា ពីកម្លាំងប៉ុស្តិរដ្ឋបាលឃុំបឹងល្វានិងកម្លាំងប្រជាការពារ មានទីតាំងក្នុងកសិដ្ឋានមួយកន្លែង របស់ក្រុមហ៊ុនចំការកៅស៊ូ(វៀតណាម) ភឿកវ៉ា ក្នុងភូមិសង្គ្រោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍បន្តថា នៅពេលសមត្ថកិច្ចចុះទៅមិនទាន់ដល់ទីតាំង ស្រាប់តែបែកការណ៍ ទាំងអ្នកជល់មាន់ និងអ្នកមើលនាំគ្នារត់ចែកផ្លូវគ្នាបាតជើងសព្រាត ។អ្នកខ្លះឱបមាន់រត់ ដោយបន្សល់ទុកវត្ថុតាង រួមមានម៉ូតូចំនួន៧គ្រឿង មានសង់កូរ៉េ២គ្រឿង ម៉ូតូវេវ៣គ្រឿង ស្មាក់ស៊ុយស៊ុយគី១គ្រឿង ម៉ាកណេវ១គ្រឿង ជញ្ជីងថ្លឹង១ និងបេកញ្ចូតសម្រាប់ច្រកមាន់មួយ យកមករក្សាទុកនៅប៉ុស្តិ ដើម្បីចាត់ការតាមច្បាប់។

ដកស្រង់ពី៖កោះសន្តិភាព