បណ្តាញសង្គម

ម៉ូតូបុកជាមួយរថយន្ត បណ្តាលឲ្យយុវជន ២នាក់ របួសធ្ងន់ស្រាល

កណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីម៉ោងប្រហែល ៩យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិអង្គស្នួល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល រវាងម៉ូតូ និងរថយន្តដឹកកុងតឺន័រ បណ្តាលឲ្យយុវជន ២នាក់ របួសធ្ងន់ស្រាល។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ២ នាក់នោះ ឈ្មោះ ពុត តឿ អាយុ២២ឆ្នាំ និងឈ្មោះ ចេង ព្រាប អាយុ២១ឆ្នាំ។ អ្នកទាំងពីរ ជាកម្មកររោងចក្រកាត់ដេរ មានស្រុកកំណើត នៅភូមិទួលរការ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែងជាមួយគ្នា។ បច្ចុប្បន្ន ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-1029 បើកបរ ដោយឈ្មោះ ពុត តឿ លុះមកដល់កន្លែង កើតហេតុ ក៏បានបុកជាមួយរថយន្ត ដឹកកុងតឺន័រមួយគ្រឿង ម៉ាកហ៊ីយាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-6057 ដែលកំពុងបើកឆ្លងផ្លូវ ពីត្បូងទៅជើង បណ្តាលឲ្យ អ្នកជិះម៉ូតូទាំងពីរនាក់ រងរបួសធ្ងន់ស្រាល។ ចំណែកអ្នកបើករថយន្ត រត់គេចខ្លួនបាត់៕

ដកស្រង់ពី៖ គេហទំព័រ CEN