បណ្តាញសង្គម

ចាប់ជនសង្ស័យម្នាក់ ដាក់គ្រាប់បែក ក្នុងប្រអប់ការដូ ផ្ញើអោយម្ចាស់ហាងព្រីមកាហ្វេ គំរាមជម្រិតទារលុយ ៥០០០ ដុល្លារ

ភ្នំពេញ៖ អាជ្ញាធរមាន សមត្ថកិច្ច បានចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលបានដាក់ គ្រាប់បែកមួយគ្រាប់ ដាក់ក្នុងប្រអប់ការដូ ផ្ញើអោយ ម្ចាស់ហាងព្រីមកាហ្វេ ដើម្បីគំរាមជម្រិតទារលុយ ៥០០០ ដុល្លារ។

ការចាប់ខ្លួននេះ បានធ្វើឡើងនៅព្រឹក ថ្ងៃទី ២៨ កក្កដា នេះ ខណៈពេលដែលជនរងគ្រោះ បានហៅជនល្មើស មកយកលុយ នៅកន្លែងវ៉េលុយ មួយកន្លែង ក្នុងរាជធានីភ្នំពេញ។សូមរម្លឹកថា ជនមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូយកមកអោយសន្តិសុខយាម ដែលនៅហាងការ ហ្វេព្រីមកាហ្វេ យកចូលទៅក្នុងហាង ដើម្បីប្រគល់ឲ្យ ទៅអ្នកដែលនៅក្នុងហាងនោះ ប៉ុន្តែនៅពេលដែលអ្នកទទួល បានបើកប្រអប់ទូរស័ព្ទនោះមើល បែរជាឃើញគ្រាប់បែបទៅវិញ ក៏បានបណ្តាលឲ្យ មានការភ្ញាក់ផ្អើល ដល់អ្នក ដែលចូលផឹកកាហ្វេ នៅក្នុងហាងនោះ។ ប៉ុន្តែមិនបណ្តាល ឲ្យមានការផ្ទុះបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ ណាម្នាក់នោះទេ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី២៦ ខែកក្កដា នេះ។ សេចកក្តីរាយការណ៍ បានឲ្យដឹងថា នៅមុនពេល កើតហេតុ មានជនមិនស្គាល់ អត្តសញ្ញាណម្នាក់ ស្លៀកពាក់ ឯកសណ្ឋានជាស៊ីវិល បានផ្ញើប្រអប់ ទូរស័ព្ទណូគា ដោយមានដាក់ គ្រាប់បែក១គ្រាប់ ម៉ាក ផ្លែទៀប ឲ្យទៅសន្តិសុខ ឈ្មោះសឿន ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ យកទៅឲ្យ អ្នកខាងក្នុង ហាងព្រីមកាហ្វេ ចំណុចផ្លូវ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក៕

ដកស្រង់ពី៖ គេហទំព័រ CEN