រាជធានីភ្នំពេញ ៖ ក្រុមចោរប្លន់ និងអ្នកទទួលផលចោរកម្មចំនួន១២នាក់ រួមទាំងម៉ូតូ៤គ្រឿងត្រូវបាននគនរលខណ្ឌសែនសុខ ធ្វើសន្និសីទកាសែតបង្ហាញមុខជាសាធារណៈ កាលពីវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ។
សន្និសីទនេះធ្វើឡើងនៅអធិការដ្ឋានខណ្ឌសែនសុខដោយមានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងនគរបាលរាជធានីភ្នំពេញ, លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ព្រមទាំងអធិការរង និងមេប៉ុស្តិ៍ផងដែរ ។
នៅក្នុងសន្និសីទការសែតលោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានអោយដឹងថា ជនសង្ស័យដែលបង្ហាញមុខនៅពេលនោះត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី១ និងព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៩ ដែលក្នុងចំណោមជនសង្ស័យ មាន១០នាក់ពាក់ព័ន្ធធ្វើសកម្មភាពប្លន់យកម៉ូតូ និង២នាក់ទៀតជាអ្នកទទួលផលចោរកម្ម ។
លោកអធិការបានអោយដឹងទៀតថា ជនសង្ស័យជាមុខសញ្ញាប្លន់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត ដែលកន្លងមកក្រុមនោះបានធ្វើសកម្មភាពចំនួន៧លើក ដែលក្នុងនោះប្លន់ចំនួន៦លើក និងឆក់មួយគ្រឿង ។
នៅក្នុងសកម្មភាពប្លន់ ជននោះបានប្រើរូបភាពថ្មី មិនបានប្រើកាំភ្លើង កាំបិត ឬដំបងនោះទេគឺនោះធ្វើជារករឿងទំនាស់វាយតប់គ្នា ពេលដែលជនរងគ្រោះភិនភ័យ រត់គេចខ្លួន ជននោះក៏បានយកម៉ូតូគេចខ្លួនតែម្តង ៕
ដកស្រង់ពី៖កោះសន្តិភាព