បណ្តាញសង្គម

បងប្អូន​ណាខ្លះ​បាត់​ម៉ូតូ?​…​ក្រោយ​ចាប់​មេ​ខ្លោង​​ចោរប្លន់​នៅ​ព្រ​លាន​យន្តហោះ

ខេត្តសៀមរាប ៖ បងប្អូនណាដែលបានបាត់ម៉ូតូកន្លងមក សូមអញ្ជើញទៅពិនិត្យមើលម៉ូតូដែលចាប់បានពីក្រុមចោរ តើមានរបស់ខ្លួនដែរឬអត់ ?គួរបញ្ជាក់ថា មេខ្លោងចោរប្លន់ដ៏សកម្មនៅក្រុងសៀមរាបម្នាក់ ដែលបានរត់គេចខ្លួនកន្លងទៅ មិនអាចគេចរួចពីការតាមប្រមាញ់របស់សមត្ថកិច្ចបានទេ ខណៈសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានតាមរហូតដល់ស្រុកអន្លង់វែង ប៉ុន្តែបែរជាជននោះត្រឡប់មកភ្នំពេញវិញ និងចាប់បាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបត្រូវនាំខ្លួនមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

នេះបើតាមការប្រាប់ឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ ។លោកឧត្តមសេនីយ៍បានបន្តទៀតថា កម្លាំងរបស់លោកបានបើកការស៊ើបអង្កេតអស់រយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី៧ តុលា ២០១៩កន្លងទៅថ្មីៗនេះ ទើបតែបានធ្វើការឃាត់ខ្លួនមេចោរប្លន់ដ៏សកម្ម២នាក់ ជាមួយអាវុធខ្លី១ដើម និងសម្ភារសម្រាប់ធ្វើសកម្មភាពកាច់សោមួយចំនួននៅខេត្តសៀមរាប ។

ជុំវិញការតាមប្រមាញ់មេចោរនេះ ត្រូវបានក្រុមមន្ត្រីឱ្យដឹងថា កម្លាំងជំនាញបានបើកកិច្ចសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងអធិការដ្ឋាននគបាលស្រុកអន្លង់វែង ហើយបានតាមរហូតដល់រាជធានីភ្នំពេញទៀត រហូតនៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃ២៣ តុលា ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះបាន នៅមុខព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ។

ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ គឺជាជនសកម្មធ្វើជាអ្នកទទួលទិញម៉ូតូដែលប្លន់បាន (ទទួលផលចោរកម្ម) ឈ្នោះ ទិន ភាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ធ្លាប់ទទួលទិញម៉ូតូ ជាច្រើនគ្រឿងកន្លងមកពីខេត្តសៀម រាប ។

ក្រោយការចាប់ខ្លួន កម្លាំងជំនាញកំពុងបាននាំជនសង្ស័យទៅស្រុកអន្លង់វែង ដើម្បីឆែកឆេរនិងដកហូតម៉ូតូ ក្នុងនោះយកបានម៉ូតូចំនួន៣០គ្រឿង ដែលមិនមានឯកសារត្រឹមត្រូវ ហើយត្រូវបានចាត់បញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដកស្រង់ពី៖កោះសន្តិភាព