បណ្តាញសង្គម

ផ្ទុះអាវុធ​ក្នុង​កា​ស៊ី​ណូ​ដោយមិនដឹងមូលហេតុ​

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ មានករណីផ្ទុះអាវុធនៅក្នុងកាស៊ីណូយ៉ាដូលី ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ដែលបង្កឡើងដោយបុរសជាជនជាតិចិនម្នាក់ បណ្តាលឱ្យបុរសម្នាក់រងរបួសដោយសារត្រូវខ្មាន់កាំភ្លើងវាយ ។

ពាក់ព័ន្ធនឹងករណីនេះគេមិនទាន់ដឹងថាផ្តើមចេញពីមូលហេតុអ្វីនៅឡើយទេ។សេចក្ដីរាយការណ៍បានបន្តថា បន្ទាប់ពីកើតហេតុ ជនបង្កដែលជាជនជាតិចិនមិនស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានកម្លាំងអន្ដរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាប់ខ្លួនបានភ្លាមៗផងដែរ និងដកហូតបានអាវុធខ្លីមួយដើម ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅសួរនាំបន្ដនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖កោះសន្តិភាព