បណ្តាញសង្គម

ចុះបង្ក្រាបទីតាំង​ស្តុកឈើខុសច្បាប់​​នៅស្រុកកែវសីមា​

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើខុសច្បាប់នៅចំណុចភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីសេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានបង្ក្រាបទីតាំងជ្រៀកឈើខុសច្បាប់ចំនួន៣កន្លែង ឃាត់ខ្លួនជនសង្ស័យបានម្នាក់ កាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរឹបអូសបានវត្ថុតាងមាន ១-ម៉ាស៊ីនជ្រៀកឈើចំនួន៣គ្រឿង ២-ឈើប្រភេទសុក្រំ, ស្រឡៅ, ផ្ចឹក និងឈ្លីកសរុបចំនួន២៥០ដុំ។

ជនសង្ស័យឈ្មោះ ភួង ភាស់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់ភូមិប៉ោ ឃុំក្រញូងសែនជយ័ ស្រុកស្នួល ខេត្តក្រចេះ ។

បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅស្នាក់ការសន្តិសុខ៧៦១ ចំណែកជនសង្ស័យបានបញ្ជូនទៅទីបញ្ជាការដ្ឋានកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព