បណ្តាញសង្គម

រកឃើញគ្រឿងញៀន​៤គីឡូ នៅ​ចំណុចផ្លូវ៦A ក្នុងសង្កាត់ជ្រោយចង្វា​

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យ(ក៨)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង វ៉ាន់ កុសល និងមានការសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានចុះស៊ើបអង្កេតស្រាវជ្រាវករណីជួញដូរគ្រឿងញៀន ដោយបានឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ និងដកហូតវត្ថុតាងថ្នាំញៀនចំនួន៤កញ្ចប់ ស្មើនឹងទម្ងន់៤គីឡូក្រាម នៅចំណុចផ្លូវ៦A មុខស្ថានីយប្រេង PTT (កាហ្វេអាម៉ាហ្សូន) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់នាក់ខាងលើឈ្មោះ សែងចន្ទ័ ដួងចៃ (SENGCHANH DOUANGCHAY ) ភេទ ប្រុស អាយុ៦៩ឆ្នាំ ជនជាតិឡាវ ។

ចំណែកវត្ថុតាងដកហូតបានរួមមាន ម្សៅសថ្លាសង្ស័យមេតំហ្វេតាមីន (ICE) ចំនួន៤កញ្ចប់ធំ ស្មើនឹងទម្ងន់៤គីឡូក្រាម ។បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព