បណ្តាញសង្គម

ល្បិច​ណាស់​លោក​ចោរ ធ្វើ​ជា​សួរ​រក​រោងចក្រ​ផលិត​សរសៃ​គុយទាវ តាម​ពិត​ឃើញ​កាបូប​លុយ​​ព្យួរ​នៅ​ដៃ​កង់​សោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ល្បិចខ្ពស់ណាស់ខណៈឃើញស្ត្រីចំណាស់ម្នាក់កំពុងជិះកង់ដើររើសអេតចាយតាមផ្លូវស្ងាត់ហើយមានកាបបូបលុយ១ព្យួរជាប់និងដៃកង់ផងនោះ បានជិះម៉ូតូទៅជិតរួចបានធ្វើជាសួរថា«មីងៗតើស្គាល់រោងចក្រផលិតសសៃគុយទាវឬអត់0x017d7»។

ខណៈនោះស្ត្រីអ្នករើសអេតចាយបាននិយាយឆ្លើយឆ្លងជាមួយភ្លេចខ្លួនបន្តិខស្រាប់តែជននេះឆក់យកកាបូបពីដៃកង់រួចបានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែភ្លាមៗនោះស្ត្រីរងគ្រោះបានស្រែកថាចោរៗបង្កឲ្យមានការភ្ញាក់ផ្អើល ទើបកម្លាំងនគរបាលប៉ុស្តិ៍កន្ទោកកំពុងល្បាតជិតនោះចាប់ខ្លួនបាន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខរោងចក្រស័ង្កសី ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ជនសង្ស័យខាងលើឈ្មោះ ប៉ុក សុខរ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបបកម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ។ ចំណែកស្ត្រីរងគ្រោះ ឈ្មោះ ទ្រី ជា អាយុ៥៨ឆ្នាំ ស្នាំនៅផ្ទះជួលក្នុងភូមិនោះដែរ ហើយនៅក្នុងកាបូបដៃគាត់នោះមានលុយចំនួន១,៦០០ដុល្លារ។

នគរបាលបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីខាងលើបានជិះកង់ចេញពីផ្ទះជួលដើររើសអេតចាយតាមផ្លូវដោយមានកាបូបលុយ១ព្យួរនៅជាប់និងដៃកង់ផងដែរ ខណៈនោះស្រាប់តែជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកZoomer-X ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 1FE-9942 ទៅឈប់ជិត រួចហើយប្រើល្បិចធ្វើជាសួរថា«មីងៗតើស្គាល់រោងចក្រផលិតសសៃគុយទាវឬអត់? »។

ខណៈនោះស្ត្រីរងគ្រោះក៏បាននិយាយឆ្លើយឆ្លងជាមួយ លុះបន្តិចក្រោយមកខណៈដែលគាត់រវល់តែឆ្លើយភ្លេចខ្លួនស្រាប់តែជនសង្ស័យឆក់យកកាបូបពីដៃកង់របស់គាត់បានសម្រេច រួចបានជិះម៉ូតូរត់គេចខ្លួនយ៉ាងតក់ក្តហល់បំផុត ប៉ុន្តែភ្លាមៗនោះស្ត្រីរងគ្រោះបានស្រែកថា«ចោរៗ»និងរត់តាមក្រោយផង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងល្ងាច គាប់ជួនពេលនោះកម្លាំងនគរបាលប៉ុស្តិ៍កន្ទោកកំពុងល្បាតជិត នោះស្រាប់ជួយដេញតាមចាប់ខ្លួនបានភ្លាមៗតែម្ដង ព្រមទាំងដកហូតយកបានកាបូបលុយប្រគល់ជូនជនរងគ្រោះវិញ។

បន្ទាប់មកនាំជនសង្ស័យខាងលើទៅសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព