បណ្តាញសង្គម

បុរសបង្កហិង្សា ២នាក់ ត្រូវបាននគរបាល ឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ

ពោធិ៍សាត់៖ ជនសង្ស័យ ២នាក់ ដែលបាន បង្កហិង្សា ដោយចេតនា ទៅលើជនរងគ្រោះ កាលពីថ្ងៃទី២ ខែកញ្ញា និងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ ស្រុកពីរផ្សេងគ្នានោះ ត្រូវបានកម្លាំង នគរបាល ស្រុក បាកាន និងស្រុក ក្រគរ ចាប់ខ្លួន បញ្ជូន មកកាន់ ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តពោធិ៍សាត់ ហើយនៅព្រឹក ថ្ងៃទី៨ ខែកញ្ញានេះ ។

សមត្ថកិច្ច បញ្ជាក់ថា ដោយករណីទី១ បង្កឡើងដោយ ជនសង្ស័យម្នាក់ ឈ្មោះ ធា ធីន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិដូង ឃុំបឹងខ្នា ស្រុក បាកាន ដែលបានវាយ បង្កហិង្សា ទៅលើជន រងគ្រោះម្នាក់ បណ្តាល ឲ្យរងគ្រោះ របួសជាទម្ងន់ កាលពី វេលាម៉ោង ១២និង៣០នាទី រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ ហើយក៏ត្រូវបាន កម្លាំងនគរបាល ស្រុក ចាប់ខ្លួន បាននៅថ្ងៃទី៧ ខែកញ្ញា វេលាម៉ោង៧ព្រឹក ។

ករណីទី២ បង្កឡើងដោយ ជនសង្ស័យ ឈ្មោះ ជា រិទ្ធចេង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទទឹង ឃុំត្នោតជុំ ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ ដែលបានវាយ បង្កហិង្សា ទៅលើជន រងគ្រោះ កាលពីថ្ងៃទី២ ខែកញ្ញា វេលាម៉ោង ២២យប់ ហើយក៏ត្រូវបាន កម្លាំងន គរបាល ស្រុក ចាប់ខ្លួនបាន នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ផងដែរ ។

សមត្ថកិច្ច បន្តថា តាមចម្លើយ សារភាព និងពាក្យបណ្តឹង របស់ជនរងគ្រោះ ជនសង្ស័យ ទាំង ២នាក់នោះ នឹងត្រូវកសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការ ដើម្បីផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល