បណ្តាញសង្គម

អាវុធហត្ថ​ដាក់​រំសេវ​បំផ្ទុះ​កម្ទេច​ចោល​រថយន្ត​បា​កុង​១​គ្រឿង ឈ្មួញ​លាក់​ទុក​ដឹកឈើ

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ សាន្ត ប៊ុនធឿន នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារបច្ចេកទេស ធ្វើការកាត់រថយន្តកែច្នៃបាកុង ចំនួន០១គ្រឿង និងបានធ្វើការដាក់គ្រាប់រំសេវបំផ្ទុះបំផ្លាញចោល ដែលកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ល្បាតបង្ក្រាបបាន ។

កាលពីម្សិលមិញ នៅវេលាម៉ោង៧និង៥៧នាទី ថ្ងៃទី០៨ មិថុនា ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានល្បាតចល័តរុករកឃើញរថយន្តកែច្នៃ បាកុង០១គ្រឿង និងឈើប្រភេទម្រេញ ចំនួន០៣ដុំ ដែលឈ្មួញលាក់ទុក នៅចំណុចក្នុងព្រៃជិតជើងភ្នំ ខាងលិចភូមិក្រវៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ៕

ដកស្រង់ពិ៖កោះសន្តិភាព