បណ្តាញសង្គម

ព្រូរថយន្តក្រុងម្នាក់ សម្រេចចិត្តចងក សម្លាប់ខ្លួន ដោយសារ សង្សារបែកចិត្ត និងថៅកែដេញចោល

បាត់ដំបង៖ យុវជនម្នាក់ជា ព្រូរថយន្តក្រុង បានសម្រេចចិត្ត ចងក សម្លាប់ខ្លួន នៅក្នុងបន្ទប់ ថ្នាក់រៀន វិទ្យាល័យ មោងឫស្សី ដោយសារ តែសង្សារ បែកចិត្ត និងត្រូវថៅកែ ដេញចោល ហើយនាយក សាលាបាន ប្រទះឃើញ កាលពី វេលាម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងក្រុមទី១ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី។

លោក សោម រ៉ាវុធ មន្រ្តីអាវុធហត្ថ ស្រុកមោងឫស្សី បានឲ្យដឹងថា ជនរងគ្រោះ ដែលបានចង ក សម្លាប់ខ្លួន មានឈ្មោះ វ៉ា សំណាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ ព្រូរថយន្តក្រុង រស់នៅភូមិ ថ្នល់បំបែក ឃុំ ត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ។ បើតាម ប្រជាពលរដ្ឋ នៅមូលដ្ឋានជិត កន្លែងកើតហេតុ បានប្រាប់ សមត្ថកិច្ចថា ជនរងគ្រោះនេះ មានសង្សារម្នាក់ មិនស្គាល់ឈ្មោះ នៅស្រុក មោងឫស្សី ហើយធ្លាប់ ចេញចូល ស្រុក មោងឫស្សី ជាញឹកញាប់ ក្រោយមក ឮសូរថា ឈ្លោះប្រកែកបែក ផ្លូវគ្នា ម្យ៉ាងទៀត មិនដឹងថា មានកំហុសអី្វ ត្រូវក្រុមហ៊ុន ដេញចេញ មិនឲ្យធ្វើការ បន្តទៀត បានរយៈពេល ប្រហែល ១សប្តាហ៍ មកហើយ ។

លុះដល់ថ្ងៃ កើតហេតុ ស្រាប់តែ ឮសូរសមត្ថកិច្ចថា នាយកវិទ្យាល័យ មោងឫស្សី បានទូរស័ព្ទ ហៅសមត្ថកិច្ច ឲ្យចុះមក មើលឃើញ ចង ក សម្លាប់ខ្លួន ក្នុងអគារ កាត់ដេរG បន្ទប់លេខ៣៨ ដោយប្រើខ្សែភ្លើង ចងទៅនិង ធ្នឹមខាងលើ ផុតពីដី បណ្តាលឲ្យស្លាប់ តែមិនដឹងថា ចង ក តាំងពី ថ្មើរណាទេ ។ 

បន្ទាប់ពី សមត្ថកិច្ច បានចុះពិនិត្យ និងធ្វើ កោសល្យវិច័យ ហើយបាន សន្និដ្ឋានថា ជនរងគ្រោះ ពិតជាធ្វើ អត្តឃាត ដោយចង ក សម្លាប់ខ្លួនឯង ពិតប្រាកដមែន បន្ទាប់ពី ត្រួតពិនិត្យ ហើយ សមត្ថកិច្ច បានប្រគល់សព ជនរងគ្រោះ ឲ្យទៅសាច់ញាតិ ដឹកយក ទៅស្រុក កំណើត ធ្វើបុណ្យ តាមប្រពៃណី  ៕ 

ដកស្រង់ពី៖ ដើមអម្ពិល