បណ្តាញសង្គម

សម្រាប់​អ្នក​ទៅ​លេង​សមុទ្រ ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​នា​រដូវភ្លៀង​នេះ

ខេត្តព្រះសីហនុ ៖ គិតត្រឹមម៉ោង១១ និង៣៥នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ ខេត្តព្រះសីហនុ អាកាសធាតុលើផ្ទៃសមុទ្រមេឃនៅតែមានភាពអួអាប់មានភ្លៀងធ្លាក់ស្ទើរគ្រប់កន្លែង ខ្យល់បក់បង្គួរ និងទឹករលកនៅចន្លោះឃ្លងបង្គួរ។

ឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានដាក់បទបញ្ជាជាប្រចាំ ដល់កម្លាំងនគរបាលទេចរណ៍ និងនគរបាលចរាចរណ៍ ផ្លូវទឹកឲ្យជានិច្ចជាកាលត្រូវពង្រឹងគោលដៅ និងណែនាំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចុះលេងទឹកសមុទ្រនៅតាមឆ្នេរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំចុះលេងឃ្លាតឆ្ងាយពីមាត់ឆ្នេរ ត្រឹមរយៈចម្ងាយ០៥ម៉ែត្រចុះ, និងបានហាមមិនឲ្យក្មេងតូចៗ(អាយុប្រហែល ៧ឆ្នាំចុះ) ចុះលេងទឹក ដោយហេតុថា នេះជារដូវភ្លៀងអាចមានរលកធំៗ ខ្យល់បក់ខ្លាំងជាយថាហេតុ។

លោកឧត្តមសេនីយ៍ទោ សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ការណែនាំពីមន្ត្រីជំនាញទាំងអស់ដើម្បីជាសផុតពីឧបទ្ទវហេតុផ្សេងៗ៕

ដកស្រង់ពី៖កោះសន្តិភាព