បណ្តាញសង្គម

ផ្អើលពេញហ្វេសប៊ុក យុវតីស្រស់ស្អាតម្នាក់ ធ្វើអត្តឃាតខ្លួឯង ដោយមិនដឹង មូលហេតុពិតប្រាកដ

ភ្នំពេញ-ត្បូងឃ្មុំ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង តាមរយៈ ការចែកចាយតគ្នា ក្នុងបណ្តាញសង្គម ហ្វេសប៊ុក ដោយសារ យុវតីម្នាក់ ដែលមានអាយុ ប្រហែល ២០ឆ្នាំ បានធ្វើអត្តឃាតខ្លួឯង ហើយបើយោងតាម ការសរសេរ ក្នុងបណ្តាញសង្គមនេះ យុវតីម្នាក់នេះ ធ្វើអត្តឃាតដោយសារ មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។

មកដល់ពេលនេះ យើងពុំទាន់ទទួលបាន ព័ត៌មានច្បាស់ការ ពីប្រភពណាមួយនោះអោយ សូម្បីតែឈ្មោះពិតប្រាកដ អាស័យដ្ឋាន និងមូលហេតុ នៃការធ្វើអត្តឃាតនេះឡើយ។

គួរបញ្ជាក់ដែលថា យុវតីម្នាក់នេះ ត្រូវបានគេហៅក្នុង បណ្តាញសង្គមថា ឈ្មោះ លីលី ហើយគណនីរបស់នាង ឈ្មោះ  Allee i-Ly។ យុវតីម្នាក់នេះ ពិតជាគួរឲ្យអាណិតណាស់ សូមឲ្យព្រលឹងនាង ទៅកាន់សុគតិភព ហើយសូមកុំឲ្យអភ័ព្វ ដូចជាតិនេះទៀត។