បណ្តាញសង្គម

តើ​ឃាតករជានរ​ណា​?

ខេត្តកំពង់ឆ្នាំង ៖ យោងរបាយការណ៍សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបានឱ្យដឹងបឋមថា ករណីដ៏សាហាវមួយ ដែលសង្ស័យជាករណីឃាតកម្ម កើតឡើងចន្លោះម៉ោង១១ ទៅម៉ោង១៧,១៥នាទី ស្ថិតត្រង់ចំណុចសែនណី(ចំងាយ៥គីឡូម៉ែត្រពីភូមិ) ក្នុងភូមិគ្រាំកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ។

របាយការណ៍ឱ្យដឹងទៀតថា ករណីខាងលើ ត្រូវឃាតករសម្លាប់ជនរងគ្រោះរួចដុតសពកម្ទេចចោលនៅក្នុងខ្ទមចាំស្រែតែម្តង ដោយសាកសពត្រូវភ្លើងខ្លោចឆេះសល់ជេីង២ប៉ុណ្ណោះ ។ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ជា ថន ភេទស្រី អាយុ៥៦ឆ្នាំ ជាទៅចាំស្រែ មានទីលំនៅរស់នៅភូមិ-ឃុំខាងលេី ។

ដោយឡែក ជនបង្កមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណ ដោយកំពុងស្រាវជ្រាវ ។ ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖កោះសន្តិភាព